ភ្នំពេញ, បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី 11 ខែកក្កដាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 ,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ🔴🔴 បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
⏰ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ។ ពេលនេះម្ដាយ និងប្អូនម្នាក់ ក៏បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ផងដែរ។ គ្រូពេទ្យ ស៊ាង ហៃ ដែលជាម្ចាស់គ្លីនិកនេះ ពុំគោរពតាមវិធានសុខាភិបាលឡើយ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា