ខេត្តត្បូងឃ្មុំ ៖ រដូវទឹកឡើងសូមឪពុកម្តាយមេីលថែកូនចៅបានល្អ ហេីយប្រយ័ត្នកូនតូចៗរត់មកលេងទឹកអាចឱ្យមានគ្រោះថ្នាក់បានជាយថាហេតុ។ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះមានករណីក្មេងទេីបធំជំទង់ចំនួនបីនាក់បបួលគ្នាមកលេងទឹកនៅ ចំណុចរណ្តៅដី ស្ថិតនៅភូមិបុស្សល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលអោយក្មេងម្នាក់បានរអិលជេីងធ្លាក់ចូលរណ្តៅទឹកលង់ស្លាប់ទាំងមិនអាចជួយបាន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចអោយដឹង ថា ជនរងគ្រោះមានឈ្មោះ នឿន វិផាត ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ។ នៅមុនពេលកេីតហេតុពួកគេបាននាំមិត្តភក្តិចំនួន០៣នាក់ទៅលេងទឹកនៅទីនោះ បណ្តាលឲឱ្យឈ្មោះ នឿន វិផាត រអិលធ្លាក់ចូលរណ្តៅ មានជម្រៅទឹកជ្រៅ បណ្តាលឱ្យលង់ទឹកស្លាប់។ ចំពោះករណីនេះ អាជ្ញាធរ សមត្ថកិច្ចជំនាញបានធ្វេីការវិភាគនៅកន្លែងកើតហេតុពិនិត្យឃើញថាសាកសពឈ្មោះ នឿន វិផាត មិនពាក់ព័ន្ធ នឹង អំពើមនុស្សឃាតទេ នគរបាលបានប្រគល់សពជូនទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕