ភ្នំពេញ: សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩ !
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការសម្តេចយ៉ាងដូច្នេះថា, ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាព
បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងបន្តថា, ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប
ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាល
ចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន
សុំអោយដកចេញក៏មិនព្រមដកដែរ។
ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍៕
ដោយ, សុខ ខេមរា