នគរបាលសង្កាត់ទួលសង្កែ​បង្ក្រាប​មុខសញ្ញាលួច​កាច់​កញ្ចក់​ឡានបាន​២​នាក់ ​

ចែករំលែក៖

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលសង្កាត់ទួលសង្កែ ឃាត់ខ្លួនបានខណៈ​ដែលពួកគេកំពុងធ្វើសកម្មភាពកាច់កញ្ចក់ឡានប្រជាពលរដ្ឋ ហើយត្រូវក្រុមកម្លាំងល្បាតប្រទះឃើញ​កាលពីយប់ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ១៣៤wb ផ្លូវបេតុង​ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
​ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ទី១ ឈ្មោះ ថោង នាថ ហៅឌី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក និងទី២- ឈ្មោះសុខ​ ដេវីត ហៅហ្គា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២។
​ប្រភពដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ខណៈដែលពួកគេកំពុងធ្វើ​សកម្មភាពលួចកាត់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ​ ហើយត្រូវបានក្រុមកម្លាំងល្បាតរបស់នគរបាល​សង្កាត់ទួលសង្កែប្រទះឃើញ ទើបដេញចាប់បាន រួមជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ។
​បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្ត​តាមនីតិវិធី៕

20150701-152506.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print