ខេត្តមណ្ឌលគិរី:បុរស២នាក់ជាប់ពាក់ពន្ធ័ករណីឆរបោកត្រូវបាននគរបាលការិយាល័យកំរិត ស្រាលនៃស្នងការដ្នាននគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់កាលពីវេលាម៉ោង២រសៀលថ្ងៃទី០១កក្កដាឆ្នាំ២០១៥នេះ។
លោកវរសេនីយ៍ឯក សូ សុវណ្ណស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យ២នាក់ដែលនគរបាលជំនាញចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការនោះយោងតាមបណ្តឹងរបស់ជនរងគ្រោះកាលពីថ្ងៃទី២៩មិថុនា២០១៥កន្លងមកនេះឈ្មោះ ជួង សំបូរភេទប្រុសអាយុ៤៧ឆ្នាំជនជាតិខ្មែជាម្ចាស់ផ្ទះសំណាក់ គង់ សំបូរនៅក្រុងស្ទឹងត្រែងខេត្តស្តឺងត្រែង។ ថាជនសង្ស័យបានទាំងពីនាក់រួមនិងបក្ខពួក៣នាក់ទៀតបានមកឆបោកយកថ្មស៊ីដែកមកលក់ឲ្យក្នុងតំលៃ១០០០០ដុល្លាអាមេរិច។ លោកវរសេនីយ៍ទោស៊ុម សោភណ្ឌនាយការិយាល័យកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថាជនសង្ស័យទាំងពីនាក់មានឈ្មោះយូ សាង សាន់ ភេទប្រុសអាយុ៦២ឆ្នាំជនជាតិវៀតណាមនិងឈ្មោះលឿន នូផាន់ភេទប្រុស២៣ឆ្នាំជនជាតិឡាវ។ចំណែកបក្ខពួក៣នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកចាត់ការបន្តតាមផ្លូវច្បាប់។បើតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថាល្បិចក្រុមឆបោកពួកទាំងនេះពួកគេមានគ្នា៤ទៅ៦នាក់ហើយពួកគេសម្លឹងនិងទំនាក់នងរកអ្នក់មានលុយដើម្បីប្រើល្បិចនិយាយក្នុងការអូសទាញដោយតំលៃខ្ពស់។
មុនតំបូងគេធ្វើជាមានថៅកែមករកទិញថ្មស៊ីដែកតំលៃ១៥០លានរៀលរួចពួកគេធ្វើនិយាយឲ្យជនដែលពួកគេមានបំណងបោកឮមានចំណាប់អារម្មណ៍។ដូចនោះអ្នកដែលគេត្រូវបោក(ជនរងគ្រោះ)មានចំណាប់អារម្មណ៍និងលោភលន់បានទៅទាក់ទាញនាក់ដែលគេថាបានដឹងនិងមានរបស់ដែលគេកំពុងរកទិញនោះដើម្បីទិញមុនហើយយកមកលក់ឲ្យថៅកែបន្តដើម្បីចំណេញប្រាក់។
ក្រុមឆបោកបានរៀបចំទីកន្លែងណាមួយស្ងាត់ដើម្បីសាកវត្ថុនោះថាតើសុទ្ធឬមិនសុទ្ធហើយវិធីសាករបស់ពួកគេបានយកថ្មមួយដុំរាងស្អាតហើយមានផ្លែពូថៅធ្វើអំពីដែកមួយដាក់ពីលើដុំថ្មនោះដើម្បីឲ្យអ្នកទិញជឿជាក់រួចពួកគេបានរកវិធីនិយាយបន្លំបង្វែអារម្មណ៍បន្តិចក្រុមពួកគេបានលួចដូរផ្លែពូថៅដែកចេញដាក់ផ្លែពូថៅរាងនិងពណ៍សម្បុលដូចដាក់ពីលើថ្មនោះម្តង។ហើយពួកគេបានកំណត់នាទីបានយកមកដំកំទេចផ្លែពូថៅដែលពួកគេដូរនោះបែកខ្ទេចហើយគេថាថ្មនោះស៊ីដែកឡើងផុសផុយអស់តាមពិតផ្លែពូថៅដែលពួកគេដូរនោះធ្វើអំពីម្សៅម្នាងសិលាសោះដល់ពេលឃើញច្បាស់និងភ្នែកបែបនោះអ្នកទិញមានចិត្តចង់បានរួមនិងក្រុមពួកឆបោកនោះជំរុញទៀតបានប្រគល់លុយឲ្យដល់ពេលយកមកសាកល្បងនៅផ្ទះថ្មអត់ស៊ីដែកសោះព្រោះដែកមែនទែន៕