នគរបាលបន្តរឹតបន្តឹងច្បាប់ចរាចចរណ៍ក្នុងន័យការ​ពារគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាលៈ នគរបាលខេត្តកណ្តាលត្រូវគេមើលឃើញថា បានខឹតខំប្រឹងប្រែងចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅលើកំណាត់ផ្លូវជាតិសំខាន់ៗ ក្នុងដែនរដ្ឋបាលរបស់ខ្លួនគ្រប់គ្រងជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សំដៅការពារគ្រោះថ្នាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកណ្តាល សហការជា​មួយនគរបាលជំនាញចរាចរណ៍ស្រុកខ្សាច់កណ្តាល បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
លោកវរសេនីយ៍ទោ ឆេង សំអឿន នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកណ្តាលដែលដឹកនាំកម្លាំងចុះតាមគោលដៅត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ចរាចរណ៍បានថ្លែងថា អនុវត្តតាមផែនការសកម្មភាពលេខ០៥២.ផក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ របស់អគ្គស្នងការនគរបាល ក៏ដូចជាការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយនគរបាលជំនាញចរាចរណ៍ស្រុក/ក្រុងទាំង១១របស់ខេត្តកណ្តាលខឹតខំប្រឹងប្រែងចុះអនុវត្តច្បាប់ចរាចរណ៍ ធ្វើការផាកពិន័យទៅលើអ្នបើកបរល្មើសច្បាប់ជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងខេត្តកណ្តាល ក្នុងន័យការ​ពារគ្រោះថ្នាក់ជូនដល់បងប្អូនប្រជាពល​រដ្ឋ ។
លោកនាយរងការិយាល័យបានបន្តថា ជាស្តែងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥នេះលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយនគរបាលជំនាញចរា​ចរណ៍ស្រុកខ្សាច់កណ្តាល ដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅលើកំណាត់ផ្លូវជាតិលេខ៨ ធ្វើការផាកពិន័យទៅលើអ្នកបើកបរល្មើសច្បាប់ អត់ពាក់ក្រវ៉ាត់ការពារ ដឹកសំពីងសំពោង អត់ពាក់មួកការពារសុវត្ថិភាព គ្មានបំពាក់កញ្ចក់មើលក្រោយ ការបើកបរលើសល្បឿនកំណត់ ឯកសារយានយន្តនិងអ្នកបើកបរផងដែរ ។
ដោយឡែកនៅវេលាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលជំនាញចរា​ចរណ៍ក្រុងតាខ្មៅបានធ្វើការឃាត់រថយន្តដឹកអីវ៉ាន់សំពីងសំពោង១គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យឯកសារ និងកំហុសដឹកខុសលក្ខណៈបច្ចេកទេស ។ ក្រោយពីធ្វើការពិនិត្យរួចមកឃើញថារថយន្តនិងអ្នកបើកបរមានឯកសារគ្រប់គ្រាប់តាមច្បាប់ ទើបសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ចំពោះការដឹកជញ្ជូនសំពីងសំពោងខុសលក្ខណៈបច្ចេកទេស រួចត្រូវឲ្យម្ចាស់រើអីវ៉ាន់ចុះសាងដាក់លើរថយន្តផ្សេងបើកត្រឡប់ទៅគោលដៅជាធម្មតាវិញ ៕

20150701-155252.jpg

20150701-155247.jpg

20150701-155256.jpg

20150701-155259.jpg

20150701-155303.jpg

...

20150701-155307.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print