ខេត្តកណ្តាលៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់មានស្នាមឆាបឆេះកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំនុចទួលក្រហមក មាត់បឹងត្នោតខាងលិច ស្ថិតនៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះមានឈ្មោះ ហាង យុាំងឃឿង ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិវៀតណាម មុខរបរ:ជាងសំណង់
មានទីលំនៅភូមិរាស សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាក្សីនិយាយថាៈ មុនពេលកើតហេតុនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកឈ្មោះហាង យុាំងឃឿង បានជិះម៉ូតូមកឃុំសិត្បូ ស្រុកស្អាងខេត្តកណ្ដាល កន្លែងធ្វើសំណង់ ។ រហូតដល់ម៉ោង១០ ប្រពន្ធតេទូរសព្ទ័មិនចូលក៏មកតាមរកប្ដីតែរកមិនឃើញ។
លុះដល់ថ្ងៃទី២១.០៣.២០១៦ វេលាម៉ោង១៤.៣០នាទីក្មេងឃ្វាលគោប្រទះឃើញសាកសពភ្លើងឆេះរួចក៍រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ ហើយកម្លាំងជំនាញបច្ចេកទេសស្រុក.ខេត្ត.មានការចូលរួមពីលោកមេភូមិ.ឃុំធ្វើការពិនិត្យសពឃើញថាពិតជាធ្វើអត្តឃាដ(ដុតខ្លួនឯង)មែន។
សាច់ញាតិអោយដឹងថាៈ កន្លងនៅៃថ្ងទី១១ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង១២.៣០នាទីឈ្មោះហាងយាុំងឃឿង បានអារដៃសំលាប់ខ្លួនម្ដងរួចមកហើយនៅឃ្លាតពីកន្លែងកើតហេតុនេះប្រហែល៥០០ម៉ែត្រ ។ ប៉ុន្តែបានក្មេងឃ្វាលគោប្រទះឃើញក៏ប្រាប់បងប្អូនយកទៅពេទ្យ។
តាមការអះអាងរបស់ប្រពន្ធសពថាប្ដីរបស់ខ្លួនមួយរយះនេះចេះតែភ័យៗរត់ថាមានគេដេញសំលាប់។
សមត្ថកិច្ចបញ្ជាក់ថាៈ បន្ទាប់ពីពិនិត្យរួចសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាង តុងឡេង