រដ្ឋបាល​ខេត្ត​ព្រះសីហនុ​៖​ ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។​ នេះបេី​យោង​តាមរយៈ​ផេកផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានបញ្ជាក់ថា​នៅព្រឹក​ថ្ងៃ​ពុធ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កំរិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត។

គួរជម្រាបថា​ គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់ បានចំនួន០៥ទីតាំងរួចមកហើយ ដោយប្រជាពលរដ្ឋត្រូវយកសំណាកមានចំនួនសរុប ១៩២៣នាក់ ស្រី៩១៦នាក់ និងបានស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ ក្នុងនោះមានស្រី២៨នាក់។

គួរបញ្ជាក់ថា​ ចំពោះ​វិធានការនេះ​ មានប្រសិទ្ធភាពដើម្បីកាត់ផ្តាច់ការចម្លង រដ្ឋបាលខេត្តនឹងជម្រុញការអនុវត្តឱ្បបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print