ភ្នំពេញ៖ បុរសម្នាក់ ជាកម្មករសំណង់ ដោយសារតែជីវភាពខ្វះខាតក៏ឆ្លៀតពេលទំនេរទៅរត់ម៉ូតូឌុបបន្ថែមទៀតតែដោយអកុសលប៉ះចំចោរ ប្រើល្បិច បញ្ឆោត យកម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទី រសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅ តាមផ្លូវបេតុង បុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ឡឹង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ឆ្លៀតពេលទំនេរ រត់ម៉ូតូឌុបដើម្បីបង្គ្រប់ជីវភាព មានទីលំនៅ ភូមិព្រៃល្វា ភូមិព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូ ដែលជនរងគ្រោះ ចាញ់ល្បិច ជនសង្ស័យ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-0665 ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ដោយសារតែជីវភាពក្រីក្ររកព្រឹកខ្លះល្ងាចរកល្ងាចខ្វះព្រឹកបន្ទាប់ពីទំនេរការងារសំណង់ ខ្លួនបានឆ្លៀតរត់ម៉ូតូឌុប បន្ថែមហើយមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ ស្វែងរកឌុបម៉ូយ តាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ខណះទៅដល់ ភូមិព្រៃជីសាក់ ប្រទះឃើញ រថយន្តមួយគ្រឿងឈប់ខូចនៅចិញ្ចើមផ្លូវ ហើយមានបុរសម្នាក់ ដែលជាជនសង្ស័យ ឈរក្បែរនោះ ក៏បានហៅរកម៉ូតូ ឌុប ជិះ ដោយប្រាប់ថា រថយន្ត ខូចបែកកង់ ឲ្យឌុបជូន ទៅផ្ទះក្នុងបុរី ញ៉ូថោន ក្បែរនោះ ក្នុងតម្លៃ៥០០០រៀល លុះជិះចូលទៅដល់ក្នុងបុរីហើយ ជនសង្ស័យក៏ប្រាប់ឲ្យឈប់ រួចជនសង្ស័យដើរចូលទៅក្នុងផ្ទះល្វែងមួយ ក្បែរនោះ ស្របពេល ជនសង្ស័យ ដើរទៅបាត់ ខ្លួនក៏ចុះចេញពីម៉ូតូ ដោយមិនបានដកកូនសោរចេញ ដល់ជនសង្ស័យ ចេញមកវិញ រត់ឡើងលើម៉ូតូ ជិះចាកចេញទៅបាត់ ហើយ ទើបស្រែកប្រាប់ឲ្យគេឯងជួយ មិនមានអ្នកជួយសោះ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានយំរត់មកប្តឹងនៅទីស្នក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីជួយអន្តរាគមន៍៕ សុខាសែនជ័យ