ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី ផ្តល់ជូនមករដ្ឋបាលខេត្តបន្ទាយមានជ័យ ។
ជាក់ស្ដែងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបែងចែកទៅក្រុង និងស្រុកទាំង០៩ក្នុងខេត្ត ដើម្បីប្រើប្រាស់ក្នុងប្រយុទ្ធនឹងជំងឺកូវីដ១៩។
ចំពោះក្រុង និងស្រុកទាំង០៩ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមាន៖ ១.ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ក្នុង១ក្រុង/ស្រុក ចំនួន១០ ០០០ ម៉ាស់ ។ និង២.ស្រុកចំនួន៦ទៀត ក្នុងមួយស្រុក ៥០០០ ម៉ាស់។
ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងគោរពជូនពរលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងក្រុមគ្រួសារ សហការី ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ឈ្នះអស់មាសត្រូវ ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖សហការី