ទំនប់​វា​រី​អគ្គិសនីមួយ​នៅ​ភាគ​កណ្តាល​ប្រទេសចិន​ ដែល​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះភ្លៀង “អាច​នឹង​បាក់​គ្រប់ពេល”​,​ នេះបេី​តាមការអះអាងពីកងទ័ព​ចិន​

ចែករំលែក៖

អន្តរជាតិ​៖ ទំនប់​វា​រី​អគ្គិសនី​មួយ​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេសចិន “​អាច​នឹង​បាក់​គ្រប់ពេល​”​ បន្ទាប់​ពី​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះ​​ភ្លៀង​ដ៏​ខ្លាំងក្លា​ ហេីយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣នាក់ មិនតែប៉ុណ្ណោះ​​ធ្វើឱ្យ​តំបន់​នេះ​ជាប់គាំង​ផងដែរ​។ នេះបេី​តាមការព្រមានពីកងទ័ព​ចិន​។

បេី​តាមអង្គភាព​តំបន់​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA)​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២០ ខែកក្កដា​ ឆ្នាំ​២០២១​ បាន​ព្រមាន​ថា ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ បាន​បណ្តាល​ឱ្យ​បាក់​ស្រុត​ប្រវែង ២០​ម៉ែត្រ​នៅ​ទំនប់​វា​រី​អគ្គិសនី​យី​ហេ​តាន់​​ ក្នុង​ទីក្រុង​លូ​យ៉ាង ដែល​មាន​ប្រជាជន​ប្រមាណ ៧លាន​នាក់​រស់នៅ​។​

​ទីបញ្ជាការដ្ឋាន​កណ្តាល​របស់ PLA​ បាន​និយាយថា​ ខ្លួន​បាន​បញ្ជូន​ទាហាន​ដើម្បី​អនុវត្ត​ការឆ្លើយតប​បន្ទាន់ ដែល​រួមមាន​ទាំង​ការ​បំផ្ទុះ​បំបាក់​ទំនប់​និង​បង្វែរ​ទឹកជំនន់​ទៅ​កន្លែង​ផ្សេង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ទីបញ្ជាការ​នេះ​ ​បាន​និយាយ​បន្ថែមថា​៖“​នៅ​ថ្ងៃទី ២០ ខែកក្កដាម្សិលមិញ​នេះ​ ការបាក់​ស្រុត​ប្រវែង ២០ ម៉ែត្រ​បាន​កើតឡើង​នៅឯ​ទំនប់​យី​ហេ​តាន់​…​ច្រាំង​ទន្លេ​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​ទំនប់​​នេះ​អាច​នឹង​បាក់​គ្រប់ពេល​”​។​

​ដោយឡែក​ជុំវិញករណីនេះដែរ​ អាជ្ញាធរ​អាកាសធាតុ​ ​បាន​ចេញ​នូវ​ការព្រមាន​កម្រិត​ខ្ពស់​បំផុត​សម្រាប់​ខេត្ត​ហឺ​ណាន​ ភាគ​កណ្តាល​ប្រទេសចិន​ ​ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ការរំខាន​យ៉ាង​ខ្លាំង​និង​ការជម្លៀស​ប្រជាជន​នៅតាម​ដងផ្លូវ​​លិច​ទឹក​។​

​គួរបញ្ជាក់ថា​ នៅ​ប្រទេស​ចិន​ ករណី​ទឹកជំនន់​កើតមាន​ជាធម្មតា​រាល់​រដូវវស្សា​ ដែល​បណ្តាល​ឱ្យ​មាន​ភាព​វឹកវរ​ជា​រៀងរាល់​ឆ្នាំ​និង​បាន​ពន្លិច​ផ្លូវថ្នល់​ដំណាំ​ និង​ផ្ទះសម្បែង​របស់ប្រជាជនផងដែរ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print