អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា !

ចែករំលែក៖

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា !

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។

ភាគីចិនប្រឆាំងជាដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះក្រៅពីកុហកខ្លួនឯងនិងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។

ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូជីខល។ ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខាន
ឱកាសបញ្ជាក់ការពិត និង បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈនិងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍។

中国驻柬埔寨使馆发言人就路透社近日涉中柬关系不实报道发表谈话

7月22日,英国路透社援引美国司法部无中生有的无理指责,渲染所谓“中国黑客从柬埔寨外交部窃取湄公河数据信息”。中国驻柬埔寨使馆对此表示严重关切和强烈反对。

中方坚决反对并打击任何形式的网络攻击,更不会对黑客攻击进行鼓励、支持或纵容。这个世界上,美国才是最大的网络攻击来源国,其窃听监听行为连“盟友“都不放过。在网络安全问题上,美国的信用早已破产,无中生有、贼喊捉贼、挑拨离间不过是“皇帝的新装”,除了自欺欺人,毫无任何价值。

有关报道完全基于美方编造,存在明显的事实和逻辑漏洞。报道中谈到中国驻柬使馆未予回应,与事实严重不符。中国驻柬埔寨使馆从未就此接到路透社询问,也不会错过澄清事实、以正视听的机会。希望路透社今后严守客观,提升报道的专业性、严肃性。៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print