ភ្នំពេញ, នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 24 ខែកក្កដាឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ហាងអាហារជប៉ុន YaKiToRi Lab ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 , សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងអាហារជប៉ុន YaKiToRi Lab ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖២៥។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា