រថយន្តកុងតឺន័រសណ្ដោងរុឺម៉កបុករថយន្តATonគាបជាប់ផ្ទះពលរដ្ឋនៅផ្លូវជាតិលេខ១រងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយសណ្ដោងរុឺម៉កមួយគ្រឿង​ ហេីយរេចង្កូតឡេីងខឿនផ្លូវទៅបុករថយន្តATonដែលចតនៅចិញ្ចេីមផ្លូវ​ និងរុញទៅគាបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​និង៤០នាទីយប់​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តនិរោធ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​គេ
ឃេីញរថយន្តម៉ាក​ហុីយ៉ាន់ដាយ​ សណ្ដោងរុឺម៉ក​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​3B-1219 បើកតាមបណ្ដោយផ្លូវជាតិលេខ១​ក្នុងទិសដៅពី
កេីតទៅលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកស្ដាំដៃឡេីងខឿនទៅបុករថយន្តម៉ាក​ ATon ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 2R-6516 ដែលចតនៅចិញ្ចេីមផ្លូវរុញទៅផ្ទប់គាបជាប់ទ្វារផ្ទះប្រជាពលរដ្ឋ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ សំណាងល្អដែរ​ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។

​ ក្រោយកេីតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឲ្យតៃកុងរថយន្តបង្កបេីករថយន្តថយក្រោយបន្តិច​ រួចធ្វេីការវាស់វែង និងនាំតៃកុង​រថយន្តបង្ក ព្រមទាំងម្ចាស់ផ្ទះរងគ្រោះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​តាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print