ភ្នំពេញ, សូមជម្រាបជូនថា, មជ្ឈមណ្ឌលដ៏ធំមួយ នៅរាជធានីភ្នំពេញ បម្រើផ្នែកវិស័យព័ត៌មាន គេហទំព័រ online និងកាសែត អេឡិចត្រូនិច បានសហការជាមួយ ក្រុមហ៊ុន អេស អាយ គ្រុប SINET អស់រយៈពេល 6 ឆ្នាំមកហើយ តាមរយៈការទុកចិត្ត ជាមួយនឹងការផ្ដល់សេវា តាមតំរូវការរបស់មជ្ឈមណ្ឌល ក៏ដូចជាការទូទាត់ប្រាក់មានលក្ខណៈត្រឹមត្រូវតាមលក្ខណ:រដ្ឋបាល។ ផ្ទុយទៅវិញនៅចុងសប្ដាហ៍នេះ ខាងអង្គភាពមជ្ឈមណ្ឌលមានការរអាក់រអួលចំពោះការប្រើសេវាក្នុងក្របខណ្ឌការងារប្រចាំថ្ងៃរបស់ខ្លួន ខាតពេល ខាតនិងយឺតយូរលើការផ្សព្វផ្សាយព័ត៌មាន, ខណ:ក្រុមហ៊ុន អេស អាយ គ្រុប SINET ដែលធ្លាប់បម្រើសេវាអិនធើណេត មានន័យថា, Wifi មានសេវាខ្សោយ តំណាងខាងមជ្ឈមណ្ឌលក៏អោយបុគ្គលិក ធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន ដែលមានលេខទូរស័ព្ទ 081901 999 ។ ក្រោយមកក៏មានបុគ្គលិក ក្រុមហ៊ុន អេស អាយ គ្រុប SINET ដែលមានលេខទូរស័ព្ទ 081 828999 ខលមក ដោយបញ្ជាក់មកខាងមជ្ឈមណ្ឌលថា, អាប់លោតវីដេអូយឺត ដោយសាររ៉យទ័រហ្នឹង វាចាស់, វាខូច, ត្រូវតែដូរថ្មី, ។
តាមរយ:មានការទំនុកចិត្តតំណាងមជ្ឈមណ្ឌល បានឯកភាព តាមការលើកឡើងខាងលើ ប៉ុន្តែតម្រូវអោយធ្វើវិក័យប័ត្រត្រឹមត្រូវពីតម្លៃចេញពីក្រុមហ៊ុន អស់តម្លៃប៉ុន្មានពិតប្រាកដ , ហើយធានាប៉ុន្មានឆ្នាំ ! , ដើម្បីអោយផ្ញើរមក។ តំណាងមជ្ឈមណ្ឌលបានបន្តថា, បន្ទាប់មកខាងក្រុមហ៊ុនក៏បាននិយាយទូរស័ព្ទជាមួយតំណាងមជ្ឈមណ្ឌលដោយផ្ទាល់ ដោយបញ្ជាក់ថា, ម៉ាស៊ីនតំលៃ ៣០០ដុល្លារ ធានារយៈពេល២ឆ្នាំ ។ រហូតដល់ព្រឹកឡើងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មកដាក់ដោះដូរ អោយស្អាតហើយ ក៏បានតម្រូវអោយខាងបុគ្គលិកជម្រាបទៅខាងតំណាងមជ្ឈមណ្ឌល ត្រូវបង់លុយទៅតាម គណនី ABA របស់បុគ្គលនោះផ្ទាល់ ដែលមានលេខគណនី ( 001457162 ) ។ ដោយឡែកតំណាងមជ្ឈមណ្ឌល គាត់ស្គាល់តែគណនី ក្រុមហ៊ុន អេស អាយ គ្រុប SINET ក្នុង(ABA)។ ដូច្នេះតំណាងមជ្ឈមណ្ឌល គាត់ក៏ផ្ញើតាម គណនី ABA ក្រុមហ៊ុន អេស អាយ គ្រុប SINET ក៏បុគ្គលនោះ បញ្ជាអោយខាងតំណាងមជ្ឈមណ្ឌលដកលុយពីគណនី ABAក្រុមហ៊ុន អេស អាយ គ្រុប SINET វិញ ហើយដាក់ចូលគណនីផ្ទាល់របស់គាត់ រហូតដល់គម្រាមថា, បើមិនដកយកមកអោយខ្លួនទេ គាត់នឹងមកដកយករ៉យទ័រវិញទាំងអស់ ។
តំណាងមជ្ឈមណ្ឌលគាត់បានបញ្ជាក់ហេតុផលថា, រឿងអីត្រូវដាក់លុយចូលគណនីនេះ បើម្ចាស់ ក្រុមហ៊ុន អេស អាយ គ្រុប SINET គេមានគណនីច្បាស់លាស់ដែលធ្លាប់ទូទាត់ជាមួយគ្នាយូរឆ្នាំមកហើយ, បើដាក់ក្រៅពីគណនីក្រុមហ៊ុន អេស អាយ គ្រុប SINET មានតែអ្នកឯងយករបស់សម្ភារៈផ្សេងមកដាក់អោយខាងបច្ចេកទេសរបស់គាត់។
តំណាងមជ្ឈមណ្ឌលបានបញ្ជាក់ទៀតថា, គាត់ក៏បានធ្វើការទំនាក់ទំនងជាញឹកញាប់ទៅកាន់ខាងក្រុមហ៊ុន ហើយខាងក្រុមហ៊ុនក៏បានឆ្លើយតបថានឹង ឲ្យប្រើប្រាស់ឧបករណ៍ទាំងនោះសិន ចាំគេកម្មង់តាមក្រោយ។ ចំណុចនេះតំណាងមជ្ឈមណ្ឌលកំពុងតែមានចម្ងល់ថា, ខាងក្រុមហ៊ុន អេស អាយ គ្រុប SINET មិនមានភាពទទួលខុសត្រូវ ឬក៏មានបុគ្គលិកបន្លំធ្វើកិច្ចការនេះដោយគ្មានភាពច្បាស់លាស់ ខណៈមានវិក្កយបត្រ ក៏ដូចជាគណនី ABA ផ្សេងពីក្រុមហ៊ុន អេស អាយ គ្រុប SINET ។ ដូច្នេះក្រុមហ៊ុនត្រូវសិក្សាឡើងវិញ មិនត្រូវឱ្យបុគ្គលិកខិលខូចណាមួយ មកបន្លំសហការធ្វើការជាមួយនឹងដៃគូអតិថិជនដែលធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នានោះឡើយ។ ពីព្រោះថាខាងមជ្ឈមណ្ឌល បានសហការទទួលយកសេវានេះមកប្រើប្រាស់តាំងពីឆ្នាំ 2016 មកម្ល៉េះ មានន័យថាមកទល់នឹងបច្ចុប្បន្ននេះមានរយៈពេល 6 ឆ្នាំមកហើយ។
សូមបញ្ជាក់ថា, ក្រុមហ៊ុន អេស អាយ គ្រុប SINET មានអាស័យដ្ឋាន Head Office
S.I Building # 93, Preah
Sihanouk Blvd, Phnomh Penh,
Cambodia។
ពាក់ព័ន្ធនឹងករណីខាងលើ អង្គភាព”នគរដ្រេហ្គន”មិនអាចធ្វើការទំនាក់ទំនងទៅបុគ្គលិកក្រុមហ៊ុន អេស អាយ គ្រុប SINET ដែលតម្រូវអោយខាងមជ្ឈមណ្ឌលដ៏ធំមួយ នៅរាជធានីភ្នំពេញ បម្រើផ្នែកវិស័យព័ត៌មាន គេហទំព័រ online និងកាសែត អេឡិចត្រូនិច បានសហការជាមួយ ក្រុមហ៊ុន អេស អាយ គ្រុប SINET អស់រយៈពេល 6 ឆ្នាំមកហើយ តាមរយៈការទុកចិត្ត ជាមួយនឹងការផ្ដល់សេវា តាមតំរូវការរបស់មជ្ឈមណ្ឌល ហើយគាត់បែរជាអោយខាងមជ្ឈមណ្ឌលដាក់លុយចូលគណនីគាត់ផ្ទាល់ ដែលមានលេខ (ABA 001457162) បានទេ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយទូរស័ព្ទខលមិនចូល។ ដោយឡែកខាងតំណាងក្រុមហ៊ុន អេស អាយ គ្រុប SINET កញ្ញាដែលមានតួនាទីជា HR& Administration បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, ខ្ញុំបានទទួលដំណឹងក្នុងរឿងនេះហើយ , ចំពោះបុគ្គលដែលតម្រូវអោយខាងមជ្ឈមណ្ឌលជាអតិថិជនបង់លុយចូលគណនី ABA គាត់នោះក៏ត្រូវបានខាងក្រុមហ៊ុនបណ្តេញចោលតាំងពីម្សិលមុិញមកម្លេះ។ កញ្ញាបន្តថា, ការងារបន្តខាងក្រុមហ៊ុនខ្ញុំ ជាអ្នកទទួលខុសត្រូវដោះស្រាយជាមួយខាងមជ្ឈមណ្ឌល ហើយខ្ញុំពិតជាសំដែងនូវការអរគុណជាខ្លាំងចំពោះការផ្តល់ដំណឹងនេះតាមរយៈការសំភាសន៍មកក្រុមហ៊ុន ធ្វើអោយក្រុមហ៊ុនបានដឹងរឿងនេះ ទើបឈានដល់បណ្តេញបុគ្គលនោះចេញពីបុគ្គលិក ដោយសារក្រុមហ៊ុន អេស អាយ គ្រុប SINET ត្រូវតែសហការល្អជាមួយអតិថិជន។
សូមជម្រាបជូនថា, ទោះជាខាងតំណាង ក្រុមហ៊ុន អេស អាយ គ្រុប SINET ធ្វើការបកស្រាយ បង្ហាញនូវភាពទទួលខុសត្រូវ យកចិត្តទុកដាក់ ពីអតិថិជនយ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធផលពុំបានបំពេញកាតព្វកិច្ច ផ្តល់សេវាអោយអតិថិជន ដូចការលើកឡើងនោះឡើយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ អ៊ិនធើណេតខាង ក្រុមហ៊ុន អេស អាយ គ្រុប SINET មិនដំណើរការ ធ្វើអោយការងារគ្រប់យ៉ាងក្នុងមជ្ឈមណ្ឌលដែលជាអតិថិជនរបស់ខ្លួន ត្រូវរាំងស្ទះការងារគ្រប់ផ្នែក១ព្រឹកពេញ។ ទោះជាខាងបុគ្គលិកមជ្ឈមណ្ឌលព្យាយាមផ្តល់ដំណឹងនេះជូនដល់ខាង ក្រុមហ៊ុន អេស អាយ គ្រុប SINET នៅតែបង្ហាញពីភាពខ្វះការទទួលខុសត្រូវ យឺតយូរ មិនបានបញ្ជូនបុគ្គលិកមកពិនិត្យ រៀបចំអោយដំណើរការ តាមតម្រូវការ សម្រាប់ការងារក្នុងមជ្ឈមណ្ឌលនោះឡើយ។ មានន័យថា, ខាងក្រុមហ៊ុន អេស អាយ គ្រុប SINET មានកំហុសមកលើមជ្ឈមណ្ឌលអតិថិជនរបស់ខ្លួនហើយ បង្កើនការគ្មានសន្តានចិត្ត គ្មានការលើកទឹកចិត្ត ជួយសម្រួលការងារ ប៉ះប៉ូវដល់មជ្ឈមណ្ឌលនោះឡើយ នេះជាបញ្ហាមួយដែលអតិថិជនត្រូវពិចារណា ! ឬមួយករណីយឺតយ៉ាវការងារទាំង
នេះ ខាងអ្នកគ្រប់គ្រងក្រុមហ៊ុន អេស អាយ គ្រុប SINET មិនបានដឹង ហើយជាចេតនាខ្ជីខ្ជា ខ្វះការយកចិត្តទុកដាក់ពីថ្នាក់ក្រោម? ៕
ដោយ, សុខ ខេមរា