នាយឧត្តមសេនីយ៍ វង្ស ពិសេន អបអរសាទរយ៉ាងកក់ក្តៅចំពោះខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។

ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួប អនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាអ្នកឆ្លងកាត់ និងជាសក្ខីជននៃចំណងមិត្តភាពដែកថែបរវាងគណបក្ស រដ្ឋាភិបាល និងកងទ័ពទាំងពីរ ខ្ញុំសូមចូលរួម អបអរសាទរដោយស្មោះបំផុតជូនចំពោះគណបក្សកុម្មុយនិស្តចិន និងកងទ័ពរំដោះប្រជាជនចិន។

រយៈពេល៩៤ឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន ក្រោមការដឹកនាំរបស់គណបក្ស កុម្មុយនីស្តចិន បានយកការបម្រើប្រជាជនដោយស្មោះអស់ពីដួងចិត្ត ចាត់ទុកជាគោលការណ៍របស់ខ្លួន បានបង្កើតស្នាដៃដ៏អស្ចារ្យជាច្រើនសម្រាប់ការសម្រេចបាននូវឯករាជ្យជាតិ ការរំដោះប្រជាជន និង ភាពស្តុកស្តម្ភនៃជាតិ បានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅលើ ពិភពលោកនិងក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំយុទ្ធសាស្ត្រដ៏ ឈ្លាសវៃរបស់លោកប្រធានាធិបតីចិន Xi Jinping និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណបក្ស ប្រទេស និងកងទ័ពទាំងពីរបានគាំទ្រនិងជួយគ្នាទៅវិញទៅមកលើ ផលប្រយោជន៍ស្នូលនិងបញ្ហាចម្បង បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្ស នយោបាយ ប្រទេស និងកងទ័ពនៅលើពិភពលោក។ ជាពិសេសនោះគឺ កងទ័ពទាំងពីរប្រទេសបាន ជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនលើវិស័យ រក្សាសន្តិភាព បោសសម្អាតមីន មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយោធានិងវេជ្ជសាស្ត្រជាដើម បានបញ្ចូលអត្ថន័យថ្មីៗកាន់តែច្រើនក្នុងកិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន ជាពិសេស គឺសហគមន៍យោធាទាំងពីរប្រទេស កម្ពុជានិងចិន។

វឌ្ឍនភាពថ្មីៗដែលទទួលបានពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីន ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានកាលពីឆ្នាំ១៩៩២ កងកម្លាំងវិស្វកម្មដំបូងដែលត្រូវបានចាត់បញ្ជូន មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មនិងរក្សាសន្តិភាព ក្នុងនោះនាយទាហាន Chen Zhiguo និង Yu Shill បានលះបង់ជីវិតទាំងវ័យក្មេងក្នុងកិច្ចការសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ជាង៣០ឆ្នាំកន្លងមកនេះ ចិនបានបញ្ជូនកងកម្លាំងសរុបជាង៥ម៉ឺននាក់ដើម្បីបំពេញភារកិច្ចរក្សាសន្តិភាព និងបំពេញបេសកកម្មនៅក្នុងជាង២០ប្រទេសនិងតំបន់។ ចិនគឺជាប្រទេសដែលចូលរួមនិងផ្ដល់ វិភាគទានធំជាងគេទី២ក្នុងកិច្ចការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប្រទេសដែលបាន រួមចំណែកកងទ័ពធំជាងគេដល់សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ បានក្លាយជាកម្លាំងចម្បងក្នុង ការរក្សាអភិវឌ្ឍន៍សន្តិភាពលើពិភពលោក។ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនិងបោសសម្អាតមីន រវាងចិននិងកម្ពុជាក៏បានពង្រីកខ្លួនពីក្នុងប្រទេសទៅកាន់ក្រៅប្រទេសផងដែរ។ កងកម្លាំងរក្សាសន្តិភាព របស់ចិន បានជួយកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាអនុវត្តភារកិច្ចបោសសម្អាតមីនជាច្រើនដង ច្រើនសានៅក្នុងប្រទេសលីបង់ និងបានរៀបចំសិក្ខាសាលាស្តីអំពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាផងដែរ។ កងយោធពល ខេមរភូមិន្ទគាំទ្រយ៉ាងពេញទំហឹង នឹងបញ្ជូននាយទាហានទៅកាន់ប្រទេសចិនដើម្បីចូលរួមក្នុងសមយុទ្ធ រក្សាសន្តិភាពចិននិងអាស៊ាន សង្ឃឹមថាសមយុទ្ធរក្សាសន្តិភាពរវាងទ្វេភាគីកម្ពុជានិងចិន នឹងត្រូវបាន រៀបចំឡើងនៅពេលសមស្របមួយបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ត្រូវបានធូរស្រាល។

លំហាត់រួមគ្នា “នាគមាស” ប្រឆាំងភេរវកម្មនិងជំនួយមនុស្សធម៌ បានបោះជំហានទៅកាន់ ខឿនថ្មីមួយទៀត។ លំហាត់រួមគ្នា “នាគមាស” ចិននិងកម្ពុជារៀបចំបានចំនួន៤លើកដោយចាប់តាំងពី ឆ្នាំ២០១៦ ទំហំអ្នកចូលរួមនិងឧបករណ៍មានការវិវឌ្ឍកាន់តែថ្មី ច្រើន និងអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមខ្ញុំជាអគ្គមេបញ្ជាការបានដឹកនាំនិងចូលរួមពិធីបើក *នាគមាសឆ្នាំ២០១៩/២០២០* សូមសម្ដែង ការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះជំនាញ យុទ្ធសាស្ត្រ និងឧបករណ៍ទំនើបៗរបស់កងទ័ពរំដោះ ប្រជាជនចិន និងកោតសរសើរខ្ពស់ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកងយោធពលខេមរភូមិន្ទនិង កងទ័ពរំដោះប្រជាជនចិន និងជូនចំពោះជំនួយមនុស្សធម៌ដ៏ប្រពៃដល់ប្រជាជននៅក្នុងតំបន់។ កងយោធពលខេមរភូមិន្ទរីករាយជំរុញលំហាត់នាគមាសពីទ្វេភាគីក្លាយជាពហុភាគី បង្កើតជាកិច្ចសហ ប្រតិបត្តិការវិស័យយោធាក្នុងឧបទ្វីបឥណ្ឌូចិន។

កិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រយោធាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗជាច្រើន។ ចាប់តាំង ពីឆ្នាំ២០០៦មក កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចំនួន១៦ក្រុម មកកាន់មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតសមត្ថភាព វេជ្ជសាស្ត្រនៃកងទ័ពកម្ពុជា។ ជាពិសេសនោះគឺ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រយោធាដំបូងគេ មកកាន់កម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានផ្តល់ជំនួយជាសម្ភារៈបរិក្ខារជាច្រើនលើកសម្រាប់ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដួសដល់ កងយោធពលខេមរភូមិន្ទផងដែរ។ នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថានភាពនិងទប់ស្កាត់ ជំងឺកូវីដ-១៩យ៉ាងទាន់ពេលវេលាជូនដល់កងយោធពលខេមរភូមិន្ទ។ កងយោធពលខេមរភូមិន្ទរីករាយ បន្តពិភាក្សារៀបចំលំហាត់វេជ្ជសាស្ត្ររួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល យោធាឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។
ឡានឆាងមេគង្គប្រភពតែមួយ ចិននិងកម្ពុជារួមចិត្តតែមួយ។ ត្បិតតែជំងឺកូវីដ-១៩ បានរារាំង ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរក៏ពិតមែន ប៉ុន្តែមិន អាចរារាំងចំណងមិត្តភាពដូចបងប្អូនរវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរបានឡើយ។ ឆ្លៀតក្នុង ឱកាសនេះ ខ្ញុំសូមសម្ដែងនូវអំណរសាទរជាថ្មីម្តងទៀត ជូនចំពោះគណបក្សកុម្មុនីស្តចិន និងកងទ័ព រំដោះប្រជាជនចិន។ កងយោធពលខេមរភូមិន្ទរីករាយឈរជាមួយកងទ័ពរំដោះប្រជាជនចិន អនុវត្ត កុងសុងស៊ីសដែលថ្នាក់ដឹកនាំនៃគណបក្ស ប្រទេស និងកងទ័ពទាំងពីរបានកំណត់ដោយយកចិត្ត ទុកដាក់ រៀបចំកិច្ចសហប្រតិបត្តិការជាក់ស្ដែងទប់ស្កាត់ជំងឺកូវីដ១៩-ឱ្យបានល្អ រួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ថែមមួយកម្រិតទៀតក្នុងការជំរុញទំនាក់ទំនងនៃគណបក្ស ប្រទេស និងកងទ័ព ទាំងពីរ ទប់ទល់រួមគ្នាលើបញ្ហាប្រឈមជាសកលនិងក្នុងតំបន់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print