ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយ សប្បុរស់ធម៌ ផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបការលំបាកក្នុងកំឡុងពេលជំងឺកូវីដ-១៩ សិ្ថតនៅក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន ៤៥គ្រួសារ ដើម្បីយកទៅដោះស្រាយក្នុងជីវភាព បានមួយគ្រា ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍ ១៥កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា
ប្រធាន អនុសាខាកាកបាទក្រហមខណ្ឌកំបូល បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកំពស់កម្រិតជីវៈភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសតាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗរួមមាន-អង្ករ ២៥ គីឡូក្រាម ឃីត ១កញ្ចប់ ព្រមទាំងថវិកា មួយចំនួនផងដែរ ៕
សំរិត