ម៉ូតូសង់កូរ៉េបើកលឿនបុករថយន្តហុីយ៉ាន់ដាយពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងបែកមុខបែកមាត់ខណៈដែលកំពុងបើកបរម៉ូតូក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តសណ្តោងដែលកំពង់ថយចូលការ៉ាស់០០០៧។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3C-0527 កំពុងតែថយក្រោយចូលការ៉ាស់លេខ០០០៧ ដែលមានយុីហោលក់រថយន្តគ្រាប់ប្រភេទ ពេលនោះក៍មានយុវជនម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ គ្មានស្លាកលេខមានតែតួរ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងកាងរថយន្តពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឃឹមរ៉ានីខណ្ឌទួលគោក ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕

20160322075220 (2)

20160322075220 (3)

20160322075223 (1)

20160322075220 (1)

20160322075224

20160322075220

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print