លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះត្រួតពិនិត្យដំណើការសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី និងព្រែកហូរ !

ចែករំលែក៖

ខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនត្រឹមតែយកចិត្តទុកដាក់គ្រប់គ្រងកងកម្លាំងនគរបាលក្រោមឱវាទ ឱ្យមានភារកិច្ចទទួលខុសត្រូវតាមតួនាទី ហើយកងកម្លាំងកើតចេញពីប្រជាពលរដ្ឋ ត្រូវតែបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌប៉ុណ្ណោះទេ ពិសេស ការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ លុបបំបាត់នូវបទល្មើសគ្រប់បែបយ៉ាង បាទយ៉ាងជោគជ័យនិង ឈានមុខផងដែរ ។ ក្រៅពីការងារនៅលើនេះ លោកឧត្តមសេនីយ៍ស្នងការក៏គិតគូរអំពីទីតាំងស្នាក់ការធ្វើការរបស់មន្ត្រីក្រោមឱវាទ ឲ្យបានសមរម្យជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការអមដំណើពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យដំណើការសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី និងព្រែកហូរ និងរកទីតាំងដីសម្រាប់សាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ និងស្វាយរលំ ព្រមទាំងបានត្រួតពិនិត្យអគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដែលបានសាងសង់រួច៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print