អន្តរជាតិ៖ ក្រសួងសុខាភិបាលវៀតណាម ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន ១៥៤នាក់បន្ថែមទៀតបានស្លាប់ ហេីយនេះជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសមួយនេះ បន្ទាប់ពីតួលេខនេះមិនត្រូវបានរាប់បញ្ចូលជាផ្លូវការ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។នេះបេីតាមសារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាម Suckhoe Doisong បានចុះផ្សាយ។
ជាមួយគ្នានេះនៅព្រឹកថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២.៧០៤នាក់បន្ថែមទៀត នៅចំនួន ១៩ទីតាំងដោយទីក្រុងហូជីមិញមានអ្នកឆ្លងច្រើនជាងគេមានចំនួនរហូតដល់ ១.៧១៤នាក់។
សារព័ត៌មាន Suckhoe Doisong បានបន្ថែមទៀតថា តួលេខអ្នកស្លាប់នៅវៀតណាម គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះសរុបចំនួន៥២៤នាក់។ ដោយកើនឡើងពីចំនួន៣៧០នាក់ ដោយបូកបន្ថែម ១៥៤នាក់ថ្មីបន្ថែមទៀតសរុបជាផ្លូវការ ៥២៤នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានអ្នកឆ្លង COVID-19 សរុប ៩៨,៤៦៥ករណី និងជាសះស្បើយវិញ ១៩,៣៤២នាក់។ ខណៈអាជ្ញាធរ បានប្រកាសអ្នកឆ្លងថ្មី៣.៥៥២នាក់ នៅ៣១ទីតាំង ដោយធ្វើឱ្យការឆ្លងពេញមួយថ្ងៃកើនដល់៧.៥២៥នាក់៕ដោយ៖ស តារា