ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (កបទ) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (នទក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។ ក្នុងន័យនេះ នទ.ក បានចេញសេចក្ដីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចខាងក្រោម៖

១.បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។ ២.បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី នទ.ក ។

ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ នទ.ក បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print