ភ្នំពេញ, នៅរសៀលថ្ងៃទី26 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប Super Duper ដែលមានទីតាំងស្ថិតនៅលើផ្លូវសុធារស មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប Super Duper ដែលមានទីតាំងស្ថិតនៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមាន ររាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២១៖១៥។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!