រដ្ឋបាលខេត្តព្រៃវែង៖ រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៦នាក់,ជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ចំនួន ២នាក់

ចែករំលែក៖

ខេត្ត ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៦នាក់,ជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តស្វាយរៀងចំនួន១នាក់ ដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន ៧នាក់
២- ស្រុកកំពង់ត្របែក ចំនួន ១៣នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៧នាក់
៤- ស្រុកព្រះសេ្ដច ចំនួន ៦នាក់
៥- ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
៦- ស្រុកពាមរក៍ ចំនួន ៥នាក់
៧- ស្រុកកំចាយមារ ចំនួន ៣នាក់
៨- ស្រុកមេសាង ចំនួន ៣នាក់
៩- ស្រុកពាមជរ ចំនួន ២នាក់
១០-ស្រុកបាភ្នំ ចំនួន ១នាក់
១១-ស្រុកពារាំង ចំនួន ១នាក់
១២-ស្រុកកញ្ជ្រៀច ចំនួន ១នាក់
១៣-មកពីខេត្តស្វាយរៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត លោក ជា សុមេធី សូម អំពាវនាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា៕

...

ដោយ ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print