លោក​ ស​ សុខា​៖​ ចាត់​ឱ្យ​តំណាងប្រគល់ថវិកាប្រចាំខែកក្កដា ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូននៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ នៅថ្ងៃសៅរ៍ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានចាត់ឱ្យកញ្ញា លី លីស្យា សមាជិកក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ តំណាងឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់លោក និងក្រុមគ្រួសារ សម្រាប់ខែកក្កដា ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ស​ សុខា​ បានបញ្ជាក់បន្ថែមទៀតថា​ ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ លោក និងក្រុមគ្រួសារ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែតទៅទៀត ។

ក្មួយកំព្រាទាំងពីរនាក់បងប្អូនខាងលើនេះ កូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អូន អាយុ ៣ខែ ត្រូវបានឪពុកម្តាយស្លាប់ចោល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ហើយបច្ចុប្បន្នក្មួយទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print