នគរបាលខេត្តបន្ទាយមានជ័យនិងបាត់ដំបងបើកយុទ្ធនាការបង្រ្កាបជនសង្ស័យគ្រឿងញៀនអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖
​នគរបាលខេត្តចំនួនពីរជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ត្រូវគេមើលឃើញថា បានបើកយុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូល រួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើង។ បទល្មើសគ្រឿងញៀនត្រូវគេ និយាយថាជាផ្នែកមួយសម្រាប់ឱ្យ ជនល្មើសឈានទៅ ប្រព្រឹត្ត អំពើលួច ឆក់ ប្លន់ និងបង្ក អសន្តិសុខក្នុងមូលដ្ឋានផ្សេងៗទៀតជាដើម។
​យុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀនធ្វើឡើងពីសំណាក់នគរបាលខេត្តបន្ទាយមានជ័យនិងនគរបាលខេត្តបាត់ដំបងអនុវត្តព្រមគ្នាមានរយៈពេល២ថ្ងៃចុងក្រោយនេះគឺថ្ងៃទី២១ និង២២ ខែមីនា ត្រូវគេរាយការណ៍ឱ្យដឹងថា នគរបាលខេត្តបន្ទាយមានជ័យ ដែលមាន ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបបាន ជនសង្ស័យ គ្រឿងញៀន២នាក់ទៅលើ២ករណីដាច់ដោយឡែកពីគ្នាពាក់ព័ន្ធលក់និងចែកចាយគ្រឿងញៀនខុសច្បាប់។​ ឃាត់ខ្លួនជនសង្ស័យ នៅក្រុង សិរីសោភ័ណ១នាក់ និងក្រុងប៉ោយប៉ែត១នាក់ ដកហូតបានថ្នាំញៀន​ ជនសង្ស័យនៅក្រុងសិរីសោភ័ណ មេតំហ្វេតាមីនទឹកកកចំនួន៨កូន ថង់តូចស្មើនិងទម្ងន់២.៣ក្រាម ជនសង្ស័យមានឈ្មោះ អៀត ឡមចន្ធា ហៅង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណនិងជនសងង្ស័យ នៅក្រុងប៉ោយប៉ែត មានឈ្មោះ ផល សុប៉ោត ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ ដកហូតបានថ្នាំ ញៀនមេតំហ្វេតាមីនWY ២គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីន ទឹកកក២ថង់តូច។ ការបង្រ្កាប ជនសង្ស័យគ្រឿងញៀនខាងលើនៅ ខេត្តបន្ទាយមានជ័យត្រូវបានលោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្តប្រាប់ឱ្យដឹងថាក្រោយពី លោកឧត្តមសេនីយ៍ទោ​អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការ រិតបន្តឹងសន្តិសុខទាំងយប់ទាំងថ្ងៃដើម្បីឱ្យកម្លាំងនគរបាលគ្រប់ជំនាញនិងគ្រប់ផ្នែក អនុវត្តលើវិធានការបង្កាទប់ ស្កាត់បទល្មើសលួច ឆក់ ប្លន់ និងរក្សាសុវត្ថិភាព។
​ដោយឡែកនៅខេត្តបាត់ដំបងឯណោះវិញសេចក្តីរាយការណ៍ពីលោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តលោកវរសេនីយ៍ទោ ស៊ាន សុណាល់ ប្រាប់ឱ្យដឹងថា ការបង្រ្កាបបទល្មើសគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលខេត្តបាត់ដំបងគឺឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៅលើបទល្មើសលក់ចែកចាយថ្នាំញៀនខុសច្បាប់ ចំនួន៣ករណី ផ្សេង គ្នានៅស្រុកសំពៅលូន ១ករណីឃាត់ ខ្លួនជនសង្ស័យ១នាក់មានឈ្មោះ ម៉ុន ផាត ភេទ ប្រុស អាយុ៣៤ឆ្នាំ ដកហូតបាន ថ្នាំញៀនដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY៧គ្រាប់ បង្រ្កាប នៅក្រុងបាត់ដំបងចំនួន២ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ រឿន សារ៉ាន់ ភេទ ប្រុស អាយុ៤១ឆ្នាំ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកក៣កូនថង់ស្មើ០.៣៥ក្រាម និងឈ្មោះ ញឹក ជឿន ភេទប្រុស អាយុ៣៣ឆ្នាំ ដកហូតបានថ្នាំញៀនមេតំហ្វេតា មីនទឹកកក ១កូនថង់ ស្មើនិងទម្ងន់០.២១ក្រាម។
​សេចក្តីរាយការណ៍ពីកម្លាំងនគរបាលនៃការិយាល័យជំនាញទាំងពីរខេត្តឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំងនោះត្រូវបានកម្លាំងការិយាល័យជំនាញនៃខេត្តនីមួយៗចាប់បញ្ជូនទៅកាន់តុលាការ យកទៅអនុវត្តច្បាប់តាមផ្លូវច្បាប់នោះហើយ៕សំ វិច្ឆិកា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print