នាយករដ្ឋបាលខណ្ឌព្រែកព្នៅរាប់ក្បាលរថយន្ដធំៗនិងរថយន្ដដឹកដីចូលក្នុងភូមិសាស្ដ្រយកលុយ

ចែករំលែក៖

ភ្នំពេញ ៖ មួយរយៈនេះលោក ចាន់ ប៊ុនថេត នាយករដ្ឋបាលសាលាខណ្ឌព្រែក ព្នៅបានរងនូវការទិតៀនយ៉ាងខ្លាំងពីមន្ដ្រី និងថ្នាក់ដឹកនាំក្នុងខណ្ឌនេះតែម្ដង ខណៈ ដែលគាត់បានប្រឹងក្ដោបអំណាចយ៉ាង ពេញដៃតាមរយៈប្រើទម្លាប់“អាង”ទម្លាប់បានប្រយោជន៍ក្នុងនោះសូម្បីតែអភិ បាលរងខណ្ឌទាំង៤រូបម្នាក់ៗគ្រវីក្បាល ដូចគោស្រាំងទិច ។ ករណីនេះមិនមែន អភិបាលរងទាំង៤រូបគាត់គ្មានសមត្ថ ភាពនោះទេគឺលោក ចាន់ ប៊ុនថេត បាន ក្ដោបយកអំណាចបន្ទាប់ពីអភិបាលនៃ គណៈអភិបាលខណ្ឌផ្ដល់អាទិភាពឬទុក ចិត្ដ ។ ប៉ុន្ដែប្រឈមទៅនឹងសតិអារម្មណ៍ ចំពោះការងាររីកចម្រើនក្នុងអង្គភាព ដោយសារគ្មានការសាមគ្គីផ្ទៃក្នុង ។
មន្ដ្រីខណ្ឌព្រែកព្នៅបានទម្លាយថា លោកចាន់ ប៊ុនថេត ទទួលស្គាល់ថា គាត់ មានជំនាញបច្ចេកទេសប្រកបដោយ ទេពកោសល្យដែលគេនិយមនិយាយ លេងសើចថា ប្រភេទជាមនុស្ស“កន្សែង ស្ងួតពូតឱ្យចេញទឹក” ។ ប្រភពចំណូល ជាច្រើនត្រូវបានគាត់ក្ដោបក្ដាប់ទាំងឆក់កណ្ដៀតនិងការងាររដ្ឋបាលស្របច្បាប់ ។
ថ្មីៗនេះ មន្ដ្រីបានលើកឡើងថា គ្រាន់ តែយកសន្ដិសុខ ឬសណ្ដាប់ធ្នាប់ខណ្ឌទៅ ដាក់បារាសតាមផ្លូវក្នុងមូលដ្ឋាន កន្លែង ខ្លះក៏ជាមធ្យោបាយទាញរកចំណូល ដោយ ការគាបសង្កត់ពួកឈ្មួញ*និងប្រជាពលរដ្ឋ តម្រូវឱ្យបង់លុយ តាមអំណាចគ្រប ដណ្ដប់ ចោទប្រកាន់ថា ការដឹកជញ្ជូន ផ្ទុកលើសទម្ងន់មិនឱ្យរថយន្ដធុនធំឆ្លង កាត់ប្រយោជន៍ការពារ ថែទាំផ្លូវដែល បានកសាងជូនប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ។ ផ្ទុយទៅវិញទោះធ្ងន់មិនធ្ងន់ តូច ឬធំសំខាន់ឱ្យតែបង់លុយចាំតែអូខេ ប៉ុណ្ណោះ ។ ជាក់ស្ដែងរបាំងហាមឃាត់ ឋិតនៅក្នុងសង្កាត់គោករកាកំពុងតែ គាបសង្កត់ទៅលើប្រជាពលរដ្ឋ និងឈ្មួញ ពិសេសរថយន្ដដឹកដី មិនថាតូចឬធំឃាត់ ទុកឬមិនអនុញ្ញាតឱ្យឆ្លងកាត់ ។ រូបភាព ទាំងនេះអាចប្រជាពលរដ្ឋគាំទ្រ តែកុំ បង្កើតគ្រាន់តែកៀរគរប្រជាពលរដ្ឋអ្នក រកស៊ីឱ្យបង់លុយរួចហើយជិះសេះលែង ដៃឱ្យសោះ ។
អ្វីដែលចម្លែក និងមិនធ្លាប់មានពីមុន មកតាមបណ្ដាខណ្ឌនីមួយៗត្រង់ថាបើ មានប្រជាពលរដ្ឋឬឈ្មួញស្នើសុំចាក់ដី ក្នុងដីកម្មសិទ្ធិ សម្រាប់ធ្វើអាជីវកម្មណា មួយការអនុញ្ញាតច្បាប់មហាតឹងតែង បំផុតប្រសិនបើអ្នកស្នើសុំនោះមាន លក្ខណៈចង្អៀតចង្អល់រឿងសេវាតែបើ យល់ព្រមធ្វើតាមបញ្ជាលោកនាយករដ្ឋ បាលនោះចង់ចាក់រាប់រយពាន់ម៉ឺនរថ យន្ដមិនខ្វល់ខ្វាយដែរគឺបញ្ជូនឯកសារ ស្នើសុំនេះឱ្យអភិបាលខណ្ឌស៊ីញ៉េឯកភាពស្ទើរទាំងបិទភ្នែកសំខាន់តាមតម្លៃឯក ភាពដោយគ្មានជាលាយលក្ខណ៍អក្សរ “យល់ព្រមតាមមាត់”បង់លុយក្នុង១ រថយន្ដយ៉ាងតិច២ដុល្លារ ។ ការបង់នេះ ទៀតសោតមិនមែនជឿតាមការប្រាប់ពីអ្នកដឹកជញ្ជូនថា ប៉ុន្មានរថយន្ដតាមតែ ខ្លួនបញ្ជ*ាក់នោះឡើយគឺលោកចាន់ ប៊ុន ថេត នាយករដ្ឋបាលបានឱ្យកម្លាំងសណ្ដាប់ ធ្នាប់ខណ្ឌចុះទៅកន្លែងចាក់ដីអង្គុយរាប់ ក្បាលរថយន្ដមិនឱ្យលើសមិនឱ្យខ្វះស៊ី សងគ្នាតាមការឯកភាព ។
ពិតជាមិនធម្មតា ពេលដែលឮថា នាយករដ្ឋបាលមានជំនាញគ្រប់បែប យ៉ាងដើម្បីទាញប្រយោជន៍ក្នុងសមត្ថកិច្ច ដែនដីរបស់ខ្លួន ។ ប៉ុន្ដែទង្វើទាំងនេះកំពុង ប្រឈមយ៉ាងខ្លាំងទៅនឹងការរិះគន់ពីប្រជា ពលរដ្ឋនិងឈ្មួញ ។
មន្ដ្រីបានបង្ហើបថា ករណីខ្លះ យកលុយ ពីឈ្មួញដែលមិនមែនជាខ្ទង់ស្របច្បាប់ ក្នុងអង្គភាព ឬមិនមែនជាគោលការណ៍ របស់សាលាខណ្ឌ សាលារាជធានីភ្នំពេញ ផងនោះលោកចាន់ ប៊ុនថេត ទារប៉ុនណា គឺប៉ុណ្ណឹងបើឱ្យមិនគ្រប់*គ្មានមនោ សញ្ចេតនាដោយមិនស្ដាប់ ឬឯកភាព ពីការប្រគល់ក្នុងដំណាក់កាលណាដើម្បី ឱ្យគ្រប់ចំនួននោះឡើយ ។
ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេ ពីលោក ចាន់ ប៊ុនថេត នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ដែល ឋានៈតូចតែមានតួនាទីធំ កាលពីព្រឹកថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៦ ដោយគ្មាន លេខទូរស័ព្ទ ។
ដោយឡែកលោក សុខ សម្បត្ដិ អភិ បាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នា រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នគរវត្ដមិនអាចទាក់ទងបានទេដោយ ទូរស័ព្ទចូលហើយគ្មានអ្នកលើក ។
លោក ឃួង ស្រេង អភិបាលរងនៃ គណៈអភិបាលរាជធានីភ្នំពេញបានមាន ប្រសាសន៍ថា សាលារាជធានីភ្នំពេញ មិនមានគោលការណ៍ណាឱ្យយកលុយរាល់ ការស្នើសុំនោះទេ ។ និយាយរួមពាក្យថា យកលុយ គឺខុសច្បាប់ និងជាអំពើពុក រលួយ ។ លោកបន្ដថា ជាគោលការណ៍ របស់សាលារាជធានីភ្នំពេញ អនុញ្ញាត ឱ្យដឹក បើមានច្បាប់ត្រឹមត្រូវ ប៉ុន្ដែតម្រូវ ឱ្យបាញ់ទឹកសម្អាតផ្លូវ បើជ្រុះដី និងគ្រប ឱ្យបានត្រឹមត្រូវដើម្បីការពារបរិស្ថាន 9
សុខ ខេមរា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print