ចែករំលែក៖

សារព័ត៌មានជប៉ុនបានផ្សាយថា រដ្ឋា ភិបាលទីក្រុងតូក្យូបានបង្កើនការផ្ដល់ ជំនួយដល់ប្រទេសក្នុងតំបន់អាស៊ានដើម្បី បង្កើនសមត្ថភាពយោធាក្នុងនោះមាន ប្រទេសវៀតណាមជាដើម ។

ក្រសួងការពារជាតិ និងកម្លាំងទាហាន ជប៉ុនបានបង្កើនកិច្ចសហប្រតិបត្ដិការ ជាមួយប្រទេសជុំវិញដែនសមុទ្រចិនភាគ ខាងត្បូងដើម្បីធានាសន្ដិសុខនៅក្នុងតំបន់ នោះ។ កម្លាំងការពារជប៉ុននឹងចូលរួម ហ្វឹកហាត់សមយុទ្ធពហុភាគីដែលរៀប ចំឡើងដោយប្រទេសឥណ្ឌូនេស៊ី គ្រោង ធ្វើឡើងនៅខែមេសា ឆ្នាំ២០១៥ ។

ក្រៅពីនេះជប៉ុនបានបញ្ជូននាវា ចម្បាំង២គ្រឿង និងនាវាមុជទឹកមួយ គ្រឿងចូលទៅកាន់កំពង់ផែប្រទេសហ្វីលីពីននិងវៀតណាម។ នេះជាលើកទីមួយ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកដែលនាវាមុជទឹកជប៉ុនចូលដល់ប្រទេសហ្វីលីពីន។ ចំណែកនាវាចម្បាំង២គ្រឿងនឹងទៅកាន់ ប្រទេសវៀតណាម ។

សារព័ត៌មានជប៉ុនបានផ្សាយថា ជប៉ុន មានគម្រោងបង្កើនការជួយដល់ប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដើម្បី
បង្កើនសមត្ថភាពយោធា។ នៅក្នុងខែ មេសានោះដែរ ក្រសួងការពារជាតិជប៉ុន នឹងជួយហ្វឹកហាត់ដល់កម្លាំងទាហានជើង ទឹកវៀតណាមក្នុងការការពារដែនទឹក ប្រកបដោយប្រសិទ្ធភាព ។

សកម្មភាពរបស់ជប៉ុនកើតឡើងក្នុងពេលដែលជប៉ុនរងការចោទប្រកាន់ពី ចិនថាបានជ្រៀតជ្រែកចូលក្នុងវិវាទនៅ ដែនសមុទ្រចិនភាគខាងត្បូងរវាងចិន នឹងប្រទេសក្នុងតំបន់នោះ ក្រោយពេល រដ្ឋាភិបាលទីក្រុងម៉ានីលប្រកាសជួល យន្ដហោះយាមល្បាតជប៉ុន៥គ្រឿង ក្នុង ការយាមល្បាតនៅដែនសមុទ្រដែលមាន វិវាទ។ មិនត្រឹមតែប៉ុណ្ណោះចិនបានបង្ខំ ជប៉ុនមិនត្រូវលើកឡើងពីបញ្ហាដែន សមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំG7 ដែលរៀបចំឡើងនៅក្នុងប្រទេស ជប៉ុន ។

សកម្មភាពរបស់ជប៉ុនកើតឡើង ក្រោយពេលដែលក្រសួងការពារជាតិ អូស្ដ្រាលីប្រកាសបញ្ជូននាវាចម្បាំងតំបន់ វិវាទនៅដែនសមុទ្រចិនខាងត្បូង។ កាល ពីថ្ងៃទី២១ ខែមីនា រដ្ឋមន្ដ្រីក្រសួងការ ពារជាតិអូស្ដ្រាលីលោកស្រី Marise Payne ប្រកាសថា រដ្ឋាភិបាលទីក្រុងកង់ បេរ៉ានឹងបន្ដបញ្ជូននាវាចម្បាំង និងយន្ដ ហោះចម្បាំងទៅកាន់តំបន់សមុទ្រចិន ភាគខាងត្បូង ។

មានប្រសាសណ៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយពេលដែលបានជួបពិភាក្សា ជាមួយសមភាគីម៉ាឡេស៊ីលោក Hish- ammuddin Hussein លោកស្រីរដ្ឋមន្ដ្រី ការពារជាតិអូស្ដ្រាលីបញ្ជាក់ថា “យើង បន្ដបញ្ជូនយន្ដហោះចម្បាំងទៅកាន់តំបន់ សមុទ្រចិនភាគខាងត្បូងស្របទៅតាម ច្បាប់អន្ដរជាតិ ។

ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ដ្រីការពារជាតិហ្វីលីពីនលោក Hishammu- ddin Hussein បញ្ជាក់ថា លោកមាន គម្រោងសហការជាមួយសមភាគីវៀតណាម ដើម្បីពិភាក្សាស្ដីអំពីសកម្មភាព របស់ចិនដែលកាន់តែពង្រីកកម្លាំងយោធានៅដែនសមុទ្រចិនភាគខាងត្បូង ហើយ គំរាមកំហែងដល់ប្រទេសជិតខាងទៀត ផង ។

សកម្មភាពខាងលើរបស់អូស្ដ្រាលីកើត ឡើងក្រោយពេលដែលនាវាចម្បាំងហ្វីលីពីនត្រូវបាននាវាចម្បាំងចិនវាយ ប្រហារដើម្បរំដោះកបាលនេសាទរបស់ចិនដែលចូលនេសាទក្នុងដែនសមុទ្រហ្វីលីពីនហើយត្រូវទាហានហ្វីលីពីនឃាត់។ ប៉ុន្ដែនាវាចម្បាំងចិនទៅរំដោះវិញដោយជោគជ័យ។ សកម្មភាពទាំងនោះបង្កការ ព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសក្នុងតំបន់ ៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print