ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៨នាក់,ជាសះស្បើយចំនួន ៨១នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។
រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា នៅក្នុងក្រុង-ស្រុកចំនួន១២ ស្ថិតក្នុងខេត្តព្រៃវែង មាដូចខាងក្រោម៖
*១- ក្រុងព្រៃវែង ចំនួន ១៣នាក់
*២- ស្រុកកំពង់ត្របែក ចំនួន ១៨នាក់
*៣-ស្រុកស្វាយអន្ទរ ចំនួន ៩នាក់
*៤- ស្រុកពាមរក៍ ចំនួន ៩នាក់
*៥- ស្រុកកំចាយមារ ចំនួន ៧នាក់
*៦- ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
*៧- ស្រុកបាភ្នំ ចំនួន ៤នាក់
*៨- ស្រុកពាមជរ ចំនួន ៤នាក់
*៩- ស្រុកពារាំង ចំនួន ៣នាក់
*១០-ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
*១១-ស្រុកមេសាង ចំនួន ១នាក់
*១២-ស្រុកពោធិ៍រៀង ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕ដោយ៖សហការី