ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង សមត្ថកិច្ច អាជ្ញាធរ ចុះត្រួតពិនិត្យនៅពេលយប់ តាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង, បើយោងតាមរដ្ឋបាលខេត្ត បានបញ្ជាក់នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា, ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យនៅពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នឲ្យបានល្អប្រសើរ។

រដ្ឋបាលខេត្តបានបន្តថា, នៅយប់ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យជំនាញ គ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យនៅពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នឲ្យបានល្អប្រសើរ។

អនុវត្តបានចំនួន០៤គោលដៅ លើ០២ក្រុងស្រុកគឺ ស្រុកសាមគ្គីមានជ័យចំនួន០២គោលដៅ ស្រុកបរិបូណ៌ ចំនួន០២គោលដៅ។

ជាលទ្ធផលត្រួតពិនិត្យរថយន្តបានចំនួន២៤ គ្រឿង ម៉ូតូបានចំនួន៨៨គ្រឿង កង់បានចំនួន០៥គ្រឿង និងបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាល់កុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានស្លាកលេខ កំុឲ្យប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(ត-ទ្រុង) អប់រំក្មេងៗកុំឲ្យដើរលេងពេលយប់ មួយចំនួនទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print