ប្រទេសចិនៈនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញចេញពីទីក្រុង Sanya ឆ្ពោះទៅកាន់ទីក្រុង Bo Ao ក្នុងខេត្ត ហៃណាន (Hainan) តាមរថយន្តដែលមានរយៈពេល ២ ម៉ោង ដើម្បីចូលរួមវេទិកា Bo Ao ជាមួយប្រមុខ ដឹកនាំមកពីបណ្តាប្រទេសនានាលើប្រធានបទ “ អនាគតអាស៊ី: សក្តានុពលថ្មី និងចក្ខុវិស័យថ្មី”។ បន្ទាប់ពីកិច្ចប្រជុំចុងក្រោយនេះហើយ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅនៅម៉ោង ប្រមាណ ១៥:៥០ ល្ងាច។
ដើម្បីប្រទេសជាតិរុងរឿង សម្តេចតេជោ ហ៊ុន សែន ខិតខំបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិ ដោយ គ្មានគិតពីការនឿយហត់ ហើយទន្ទឹមនឹងនេះ សម្តេចតេជោ ក៏សូមផ្ញើសេចក្តីនឹករព្ញកមកកាន់ជនរួមជាតិ ទាំងអស់គ្នាផងដែរ៕សុខ ខេមរា







