ប្រទេសចិន៖ បន្ទាប់ពីកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី១-(The 1st Lancang-Mekong Cooperation Leader’s Meeting) នៅពេលថ្ងៃត្រង់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯឧ Arkady Vladimirovich Dvorkovich ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ដោយបានពិភាក្សាអំពី:១ គម្រោងដំណើរទស្សនកិច្ច សម្តេចតេជោ ទៅកាន់ សហព័ន្ធរុស្ស៊ី នាខែឧសភា ឆ្នាំ២០១៦ ខាងមុខ។ ទី២-បញ្ហាបំណុលក្នុងសម័យសង្រ្គាម។ ទី៣-សំណើរបស់កម្ពុជាសុំចូលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization – SCO) និងសហភាពអឺរ៉ាស៊ី (Eurasian Union)។ ទី៤-ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ អាស៊ាន រុស្ស៊ី និងទី៥-ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ី។
កិច្ចប្រជុំបានបញ្ចប់ទៅដោយលទ្ឋផលផ្លែផ្កា ក្នុងបរិយាកាសរីករាយស្និទ្ឋស្នាល៕ សុខ ខេមរា