ខេត្តកំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ បុរសជនជាតិខ្មែរ ឈ្មោះ ផុន ធឿន អាយុ ៦៨ឆ្នាំ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម។ បុរសរូបនេះ មានប្រវត្តិព្យាបាលជំងឺ លើសសម្ពាធឈាមធ្ងន់ធ្ងរ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បុរសរូបនេះបានស្លាប់នៅ វេលាម៉ោង១៧:២៥នាទី នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ ក្រោយពេលបុរសរូបនេះស្លាប់ ក្រុមគ្រូពេទ្យយក សំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ផុន ធឿន អាយុ ៦៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយរោគវីនិច្ឆ័យដាច់សសៃឈាមក្នុងខួរក្បាល ដោយជំងឺលើសសម្ពាធឈាម និងមានវិជ្ជមានកូវីដ-១៩ ។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕