រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​៤៩នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៧នាក់​

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃពុធទី​០៤ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីជាសះស្បើយចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់។

រដ្ឋបាល​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ ក្នុងនោះរួមមាន​៖ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០៦នាក់ ,ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០៧នាក់, ស្រុកបាធាយ ០២នាក់, ស្រុកព្រៃឈរ ០៧នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកស្រីសន្ធរ ០៥នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងរាជធានីភ្នំពេញ ០១នាក់ ក្នុងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមអំពាវនាវចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print