ភ្នំពេញ៖ ជនសង្ស័យជនជាតិវៀតណាមដែលពាក់ព័ន្ធក្នុងរឿងកាហ្វេ តែ ទឹកត្រី ស្រា ចំណីកូនក្មេង ខូចគុណភាព
និងក្លែងក្លាយក្រដាស់វេចខ្ចប់ ត្រូវបញ្ជូនទៅតុលាការនៅវេលាម៉ោង២និង៣០នាទីរសៀលនេះហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ទូច យុទ្ធា នាយការិយាល័យកម្មសិទ្ធបញ្ញា ហើយលោកសូមបងប្អូនជួយតាមដានសកម្មភាពនេះផង កុំឲ្យដើរនិយាយថា សមត្ថកិច្ចអនុវត្តច្បាប់មិនបានត្រឹមត្រូវ ហើយការដុតកំទិចចោលនូវចំណីអាហារទាំងនោះលោកនឹងជូនដំណឹងតាមក្រោយ ព្រមទាំងអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើននាក់ផង ៕ សុខ ខេមរា
...