ភ្នំពេញ,នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា យោងតាម ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូស្រាលនៃការរីករាល ដាលជម្ងឺកូវីដ-១៩នៅសាធារណៈរដ្ឋឥណ្ឌា ក្រសួងសុខាភិបាលសូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌ មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាចំពោះ ជនជាតិឥណ្ឌានិងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬ មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាម ផ្លូវគោក។ សេចក្តីប្រកាសនេះនឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ ០០:០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១ តទៅ៕
...
ដោយ , សិលា