ក្រុមហ៊ុន លីម ស៊ីវម៉ី ផ្តល់អំណោយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នារសៀលថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ អញ្ជើញ​ទទួល​អំណោយ​ពី ក្រុមហ៊ុន លីម ស៊ីវម៉ី ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

អំណោយទាំងនោះរួមមាន៖ អង្ករចំនួន ៥តោន, ទឹកត្រីចំនួន ៥០ យួរ, មីចំនួន ១០០កេស, ត្រីខRozaចំនួន ៥០កេស និងទឹកដោះគោ Q-Life ១០០កេស សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការការពារ និងទប់ស្កាត់ការឆ្លងរៅករាជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។
លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។
លោកសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print