លោក ដួង តារា “ខ្ញុំកំពុងដំណើការសម្របម្រួលដោះស្រាយបញ្ហាវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយឧកញ៉ា អ៊ឹង ឃាង និងឧកញ៉ា ឡាយ លន់”

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀល ថ្ងៃចន្ទ ទី ០៩ ខែសីហា ឆ្នាំ២០២១ នេះថា៖ “ខ្ញុំកំពុងដំណើការសម្របម្រួលដោះស្រាយបញ្ហាវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយឧកញ៉ា អ៊ឹង ឃាង និងឧកញ៉ា ឡាយ លន់” ។

ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១កន្លងទៅនេះ លោក អ៊ិន សុផាន់ណា បានទិញដីចំនួន២៨ប្លង់ ដែលមានឈ្មោះឧកញ៉ាទាំងពីរខាងលើ ស្ថិតនៅភូមិភ្លូផ្អែម ឃុំសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានដាក់លិខិតគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោ ដើម្បីជួយពួកគាត់ផង ដោយសារកន្លងទៅថ្មីៗមានការបិទរបាំងច្រកចេញចូល។

លោក ដួង តារា បានបន្ថែមថា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបពិភាក្សាជាមួយឧកញ៉ាទាំង២ និងលោក អ៊ិន សុផាន់ណា ផ្ទាល់ដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាដែលបង្កការរំខានដល់ដំណើរការសាសង់របស់បងប្អូនប្រជាពលរដ្ឋដែលបានទិញដីនៅទីតាំងខាងលើ។ ចំណែក ឧកញ៉ាទាំងពីរ បានទទួលយល់ព្រមដោះស្រាយជូនពលរដ្ឋ មិនត្រឹមតែដី២៨ប្លង់របស់ លោក អ៊ិន សុផាន់ណា នោះទេ គឺរួមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានទិញដីពីឧកញ៉ាទាំង ដែលមាន លោក ហេង លាងផេង ជាតំណាងប្រជាពលរដ្ឋ ៣៩គ្រួសារ។

ដោយ ឡែក កាលពីព្រឹកមិញនេះនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២១នេះ ខ្ញុំបានឃើញសារបង្ហោះនៅលើបណ្តាញសង្គម facebook ដែលបានលើកពីឈ្មោះឧកញ៉ា អ៊ឹង ឃាង និងឧកញ៉ា ឡាយ លន់។ បើតាមការបញ្ជាក់ពីលោក ហេង លាងផេង និងលោក អ៊ិន សុផាន់ណា ប្រាប់ខ្ញុំកាលពីព្រឹកមិញថា ពួកគាត់ជាតំណាងប្រជាពលរដ្ឋមិនបានទៅពឹងអ្នកកាសែតណាមកចុះផ្សាយឡើយ។ ពួកគាត់ពេញចិត្តដោះស្រាយដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ។

ទន្ទឹមនឹងនេះ លោក សូមឱ្យបងប្អូនរក្សាភាពស្ងប់ស្ងៀម ខ្ញុំនិងឧកញ៉ាទាំង២នឹងខិតខំដោះស្រាយជូនបងប្អូនជាបន្តបន្ទាប់។ ដូច្នេះយើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ ដោយ ៖សហការី

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print