អភិបាលខេត្តសៀមរាប : ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក

ចែករំលែក៖

ខេត្តសៀមរាប, លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនៅល្ងាចថ្ងៃទី 9 ខែសីហា ឆ្នាំ 2021 បានមានប្រសាសន៍ថា រយៈពេលជាង២ខែ នៃការបិទផ្សារលើធំថ្មី បងប្អូន​អាជីវកម្មពិតជាជួបការលំបាកណាស់ ទាំងបញ្ហាសុខភាព និងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ។

លោកបន្តថា អាជ្ញាធរខេត្ត-ក្រុង ពិតជាមិនចង់បិទផ្សារនោះទេ តែចំនួនអ្នកឆ្លងនៅតែមានការកើនឡើង ហើយបងប្អូនអាជីវករ នៅមិនទាន់អនុវត្តអោយបានត្រឹមត្រូវ នូវវិធានការ ៣ការពារ ៣កុំ នៅឡើយ។ កូវិដ១៩ ត្រូវចេះខ្លាចវា ជាពិសេស ប្រភេទថ្មី Delta ដ៏កាចសាហាវនេះ ។

ពិតណាស់ការបើកផ្សារឡើងវិញ គឺដោយសារមានការចូលរួមមតិយោបល់ពីគណៈកម្មការផ្សារ រដ្ឋបាលក្រុង និងបងប្អូនអាជីវករ បានឯកភាពគ្នាក្នុងការបើកដំណើរការឡើងវិញ ក្នុងលក្ខខណ្ឌដោយអាជីវករផ្នែកជុំវិញផ្សារត្រូវប្តូរវេរគ្នាលក់ ម្ខាងមួយសប្តាហ៍ៗ និងត្រូវតែអនុវត្តវិធានការ “៣ការពារ ៣កុំ” ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត អនាម័យ ដាច់ខាត ត្រូវខ្លាច ត្រូវប្រយ័ត្ន ត្រូវការពារ ថែរក្សាសុខភាពខ្លួនឯង ដើម្បីខ្លួនឯង ដើម្បីក្រុមគ្រួសាររបស់ និងដើម្បីខេត្តយើងទាំងមូល។

#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print