ប្រទេសថៃ : ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ជាមួយនឹងការឆ្លងរាតត្បាតជំងឺកូវីដ19 នៅប្រទេសថៃ , នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត ព្រមទាំងមន្ត្រីការទូត នាំយកគ្រឿងឧបភោគបរិភោគ បន្លែ និងសាច់ ចុះចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងការដ្ឋានសំណង់ចំនួន ២កន្លែង ស្ថិតនៅនៅសយបាងខៈនុន ៦ និងសយបាងខៈនុន ៦/២ ស្រុកបាងក្រួយ ខេត្តនុនថៈបុរី ដោយមានការសហការ និងជួយសម្រួលពីអាជ្ញាធរស្រុក ប៉ូលីស និងអាជ្ញាធរពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា, កន្លងមកលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ តែងដឹកនាំក្រុមការងារចុះចែកអំណោយជូនបងប្អូនពលករខ្មែរដែលនៅប្រទេសថៃជាច្រើនកន្លែងផងដែរ។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤៩៩នាក់ទៀត ជាសះស្បើយ ៨៨៣នាក់ និងស្លាប់ ១៧នាក់៖
– ករណីឆ្លងសហគមន៍ ៣៧៥នាក់
– អ្នកដំណើរពីបរទេស ១២៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 82,898 នាក់
– អ្នកជាសះស្បើយ= 77,037 នាក់
– អ្នកស្លាប់= 1,602 នាក់ ៕
ដោយ, សិលា