ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ២២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យ បានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស(Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២នាក់ (ស្រី០៧នាក់) បន្ថែមទៀត និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន២២នាក់ (ស្រី០៨នាក់) ដូចមានរាយនាមខាងក្រោម៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើសូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យនិងធ្វើ ចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ ដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print