ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦ នៅទីស្តីការក្រសួងធនធានទឹកនិងឧតុនិយម លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតអោយគណៈប្រតិភូនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ ការកសាងផែនការ គ្រោងប្លង់ ChangJiang នៃក្រសួងធនធានទឹកចិន ដែលដឹកនាំដោយលោក Hu Wei Zhong ជាអនុប្រធានក្រុមវិស្វករនៃវិទ្យស្ថាន ChangJiang ដែលមានទីស្នាក់ការនៅក្រុង វូហាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពីលទ្ធផលនៃការសិក្សាប្លង់មេនៃការអភិវឌ្ឍធនធានទឹក នៅកម្ពុជា ។
ក្រុមការងារនេះនឹងបន្តចុះទៅធ្វើការសិក្សាស្រាវជ្រាវពីស្ថានភាពការគ្រប់គ្រងទឹកជំនន់នៅខេត្តស្ទឹងត្រែងផងដែរ ៕
ដោយ៖ សុខ ខេមរា
...