បងប្អូនដែលធ្លាប់ចូលហាងគុយទាវក្រុងបាវិត ក្រុមហ៊ុន Metfone សាខាខេត្តស្វាយរៀង និង៣ទីតាំងទៀតបើមានអាការ:សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តព្រោះមានអ្នកវិជ្ជមានកូវីដ១៩ ធ្វើការនិងបើកលក់នៅទីនោះ

ចែករំលែក៖

ខេត្តស្វាយរៀង ក្រុមការងារស្រាវជ្រាវ និងតាមដានកូវីត-១៩ ខេត្តស្វាយរៀងបានចេញ

សេចក្តីជូនដំណឹងដល់បងប្អូនដែលធ្លាប់ចូលហាងគុយទាវក្រុងបាវិត ក្រុមហ៊ុន Metfone សាខាខេត្តស្វាយរៀង និង៣ទីតាំងទៀតបើមានអាការ:សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តព្រោះមានអ្នកវិជ្ជមានធ្វើការនិងបើកលក់នៅទីនោះ។

ក្រុមការងារស្រាវជ្រាវ និងតាមដានកូវីត-១៩ ខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា

ទីតាំងទី១កន្លែង ស្រីល័ក្ខ លាងម៉ូតូ ដោយមានអ្នកវិជ្ជមានជា

ស្រ្តីឈ្មោះ ទិត្យ សណ្ដាប់ អាយុ ៥៤ឆ្នាំ មុខរបរប្រជាពលរដ្ឋ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ទីតាំងទី២ហាង សារ៉ាត់ លក់ ទិញ បង់រំលស់ រថយន្តដោយ

បុរសឈ្មោះ ឆឹង សារ៉ាត់ អាយុ ៣៧ឆ្នាំ មុខរបរមន្រ្តីនគរបាល រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ទីតាំងទី៣ ហាងលក់គុយទាវដោយមាន

ស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ធីទៀង អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់គុយទាវ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត

និងស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ធីដៀង អាយុ ៥៦ឆ្នាំ មុខរបរអ្នកលក់គុយទាវ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត គិតចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ទីតាំងទី៤នៅ

ក្រុមហ៊ុន Metfone សាខាខេត្តស្វាយរៀងដោយមាន

ស្ត្រីឈ្មោះ នៅ ចាន់រស្មី  អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone រស់នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។

បុរសឈ្មោះ អែម សុចាន់ អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone រស់នៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា។

បុរសឈ្មោះ កែវ ក្រុងសំរិទ្ធ  អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone រស់នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។

បុរសឈ្មោះ ជិន ចន្ទបូរ៉ា  អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone រស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប។

និងបុរសឈ្មោះ អឿន សុខឿន  អាយុ ៣៦ឆ្នាំ មុខរបរកងរាជអាវុធហត្ថ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

និងទីតាំងទី៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខាចន្ទ្រា (សាខាជីភូ) ស្ថិតនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិតដោយមាន

បុរសឈ្មោះ ចាន់ វាសនា អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ រស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

បុរសឈ្មោះ ញាន តឿ អាយុ ៣៧ឆ្នាំ មុខរបរនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ រស់នៅភូមិរូបគោ  សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ស្រ្តីឈ្មោះ នាង យឹមរស្មី អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ រស់នៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

និងស្រ្តីឈ្មោះ គឹម ស្រីអូន អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីត១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ សូថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print