ភ្នំពេញ, យោងសេចក្តីជូនដំណឹងលេខ៥៧៣/២១(គ.វ.ក-១៩) ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មការ ចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដួសទី៣ នៅរាជធានីភ្នំពេញ នោះ តំណាងឱ្យអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួង ធនធានទឹក និងឧតុនិយម ខ្ញុំសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ថ្នាក់ជាតិ របស់ក្រសួងដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវាក់ ដួសទី១ និងដួសទី២រួចរាល់ហើយមានគម្លាតរយៈពេល ៦ខែ ទៅ ៨ខែ បន្ទាប់ពីដូសទី១ មេត្តាជ្រាបថា ការចាក់វ៉ាក់សាំង កូវីដ-១៩ អាស្ត្រាហ្សេនីកា)ដូសជំរុញ ឬដួសទី៣ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ០៨០០នាទី ដល់ម៉ោង ១១និង០០នាទីព្រឹក និងចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧០០នាទី ទៅតាមថ្ងៃខែឆ្នាំ និងទីកន្លែងកំណត់ដូចខាងក្រោម ៖
១. ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ចាក់ជូនឥស្សរជនដែលមានតួនាទីជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ចាក់ជូនឥស្សរជនដែលមានតួនាទីជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ
២. ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សម្រាប់ចាក់ជូនមន្ត្រីរាជការដែលមានតួនាទីចាប់ពី ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា។
ឯកសារដែលត្រូវយកទៅជាមួយមានដូចខាងក្រោម ៖ ប័ណ្ណចាក់វាក់សាំងកូវីដ-១៩
ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬឯកសារប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វាក់សាំងដូសទី១។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯលោក លោកស្រី មេត្តាអញ្ជើញទៅចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដូចបានកំណត់ខាងលើឱ្យបានគ្រប់គ្នា ៕
ដោយ, សុខ ខេមរា