សប្បុរសជន បន្តផ្ដល់អំណោយជូនរដ្ឋបាល ខេត្តកំពង់ចាមដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩

ចែករំលែក៖

ខេត្តកំពង់ចាម, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា, នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ និងឯកឧត្ដម លោកស្រី ជាអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។

សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ មាន ៖
-សមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឧបត្ថម្ភ ទឹកអាល់កុល ៣.០០០លីត្រ ។
-លោក ជា ថុង ប្រធានសាខា Food Panda ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស់ចំនួន ១៥០ប្រអប់ ទឹកអាល់កុល ៩០លីត្រ ដបទឹកក្ដៅចំនួន ២៤ដប សៀវភៅចំនួន ៦០ក្បាល ឆ័ត្រចំនួន ១០ និងផ្លិតបក់ចំនួន ៣០០ផ្លិត ។
-នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសហការី ឧបត្ថម្ភម៉ាស់ចំនួន ៥.០០០ម៉ាស់ ទឹកអាល់កុលចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន ២០កេស និងមីចំនួន ១០កេស ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយឧបត្ថម្ភនូវអំណោយទាំងនេះ ដល់រដ្ឋបាលខេត្ត ដើម្បី គាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាល ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីនោះ អំណោយមនុស្សធម៌ទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស បានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែល ជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងសកលលោក ជារៀងរាល់ថ្ងៃ ផងដែរ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print