អភិបាលខេត្តបន្ទាយមានជ័យ បើកដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកថ្មពួក

ចែករំលែក៖

ខេត្ត បន្ទាយមានជ័យ ៖ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ប៉ាល់ សំអឿន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ អមដំណើរដោយលោក គឹង វណ្ណៈ អភិបាលរងខេត្ត, លោក អែម សុខា អភិបាលស្រុកថ្មពួក, លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ទូទាំង៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន៣២០០០ ដូស នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ។

សូមបញ្ជាក់ថា ៩ក្រុង/ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ
បានដំណើរការចាក់វ៉ាក់សាំងគ្រប់ទាំងអស់ ស្រុកថ្មពួកជាស្រុកចុងក្រោយគេបានដំណើរការចាក់ពីថ្ងៃនេះតាមផែនការ។

លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះ លោកអភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
សូមអញ្ជើញពុកម៉ែបងប្អូនទៅចូលរួមចាក់វ៉ាក់សាំងអោយបានគ្របៗគ្នា ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺកូវីដ១៩៕ ដោយ ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print