សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១!

ចែករំលែក៖

ខេត្តកែប, រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមរយៈការធ្វើតេស្ត រកមេរោគកូវីដ-១៩(RDT Test COVID-19) ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរក ឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត (ស្រីចំនួន ០១នាក់) ដែលមានឈ្មោះ និង អាសយដ្ឋានដូចខាងក្រោម៖

បុគ្គលវិជ្ជមានខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកចំពោះករណីប៉ះពាល់ផ្ទាល់ជាមួយបុគ្គលវិជ្ជមានទាំងនេះ ក្រុមការងារឆ្លើយតប បន្ទាន់របស់រដ្ឋបាលខេត្ត បាន នឹងកំពុងស្វែងរក ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានអាការៈគួរឱ្យសង្ស័យ ដូចជាឡើង កម្ដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមប្រញាប់ទាក់ទងមកក្រុម ការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត តាមសេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យ មានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ” ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print