អាកប្បកិរិយាចំពោះស្ត្រីពីពួកតាលីបង់

ចែករំលែក៖

ប្រទេសអាហ្គានីស្ថាន: សូមបញ្ជាក់ថា, ករណីនេះបកប្រែសម្រួលពី Wikipedia ទាំងស្រុង ហើយ អង្គភាព”នគរដ្រេហ្គន”សូមរក្សាសិទ្ធិអត្ថបទនេះពី(Wikipedia) ដោយគ្មានការកែសម្រួលបកប្រែបន្ថែម និងសូមអានតាមទម្រង់ដើម- ចាប់ពីអាយុ៨ឆ្នាំ ក្មេងស្រីក្នុងប្រទេសអាហ្វកានីស្ថានមិនអនុញ្ញាតិអោយមានការទាក់ទងផ្ទាល់ជាមួយនិងភេទផ្ទុយ លើកលែងតែ “បុគ្គលដែលជាប់សាច់ឈាម” ស្វាមី ឬសាច់ថ្លៃ។ ការហាមឃាត់ផ្សេងៗមានដូចជា៖

– ស្ត្រីមិនត្រូវចេញដើរតាមផ្លូវដោយគ្មានមនុស្សជាប់សាច់ញាតិជាមួយ ឬដោយគ្មានពាក់ឈុតប្រពៃណី (Burqa)

– ស្រ្តីមិនត្រូវពាក់ស្បែកជើងដែលមានកែង ដោយមិនត្រូវអោយបុរសលឺសំលេងស្នូរជើង ជាការទាក់អារម្មណ៍

– ស្ត្រីមិនត្រូវនិយាយបន្លឺសំលេងខ្លាំង ដោយមិនត្រូវអោយអ្នកដទៃ(មិនស្គាល់) លឺសំលេងខ្លួនឡើយ
– គ្រប់កញ្ចក់បង្អួច ផ្ទះដែលនៅជាន់ផ្ទាល់ដី ឬជាន់ទីមួយ ត្រូវបិត ឬលាបថ្នាំ ដើម្បីមិនអោយស្ត្រីត្រូវគេមើលឃើញពីផ្លូវមកទេ
– ការថតរូប ការថតវីដេអូ និងការបង្ហាញរូបស្រីលើកាសែត សៀវភៅ ហាង ឬនៅផ្ទះត្រូវបានហាមឃាត់ជាដាច់ខាត
– ការប្តូរឈ្មោះកន្លែងណាមួយ ដែលមានភ្ជាប់ពាក្យ ស្ត្រី ត្រូវប្តូរចេញ។ ឧទាហរណ៍៖ “women’s garden” ប្តូរជា “spring garden” វិញ។
– ស្ត្រីត្រូវហាមឃាត់មិនអោយចេញបង្ហាញខ្លួនតាម រានហាល នៃផ្ទះ ឬកន្លែងស្នាក់នៅរបស់ខ្លួនឡើយ។
– ស្រ្តីត្រូវបានហាមឃាត់មិនអោយមានវត្តមាននៅលើវិទ្យុ ទូរទស្សន៍ ឬកន្លែងមានការជួបជុំសារធាណៈណាមួយឡើយ។

ការដាក់ទោស

– ការដាក់ទោសជាទូទៅធ្វើនៅកន្លែងសាធារណះ ដូចជានៅពហុកីឡាដ្ឋាន ឬនៅទីសាធារណះក្នុងក្រុង ឬជាការវាយបណ្តើរតាមដងផ្លូវ។ ជនស៊ីវិលរស់នៅដោយភាពភ័យខ្លាចនៃការដាក់ទោសយ៉ាងធ្ងន់ធ្ងរដោយគ្មានមេត្តា ស្ត្រីដែលត្រូវបានរកឃើញថាបំពានបទបញ្ជា ជារឿយៗត្រូវបានគេដាក់ទោសយ៉ាងឃោឃៅ។ ឧទាហរណ៍៖

– ក្នុងខែតុលា ឆ្នាំ ១៩៩៦: ស្ត្រីម្នាក់ត្រូវបានគេកាត់ចុងម្រាមចោលដោយសារគាត់បានលាបថ្នាំក្រចក

– ក្នុងខែធ្នូ ឆ្នាំ១៩៩៦: វិទ្យុក្នុងស្រុកមួយបានផ្សាយថា ស្ត្រីក្នុងក្រុងការប៊ុល(Kabul)ចំនួន225នាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោសសម្រាប់ការមិនគោរពច្បាប់នៃការស្លៀកពាក់។ ពួកគេត្រូវបានកាត់ទោស ដោយការវាយដោយរំពាត់នៅខ្នងនិងជើងសម្រាប់ការមិនស្តាប់បង្គាប់។

– ក្នុងឆ្នាំ១៩៩៩ ស្ត្រីម្នាក់ជាម្តាយនៃកូន៧នាក់ត្រូវបានប្រហាជីវិត នៅមុខមនុស្ស៣ម៉ឺននាក់ ក្នុងពហុកីឡាដ្ឋាននៃក្រុងកាប៊ុល សម្រាប់បទល្មើសឃាតកម្មលើស្វាមីរបស់នាង នៅពេលប្តីរបស់នាងដេកលក់ ក្រោយពេលដែលនាងត្រូវទទួលរងអំពើហឹង្សាជាប្រចាំ។ នាងត្រូវបានដាក់គុក៣ឆ្នាំ ហើយត្រូវបានធ្វើទារុណកម្មជាច្រើនមុននឹងការប្រហារជីវិត។ នាងបដិសេធ លើទោសរបស់នាង ដោយលើកឡើងថានាងធ្វើឡើងដើម្បីការពារកូនស្រីរបស់នាង។

– នៅពេលក្រុមតាលីបង់ ចុះចាប់ និងរកឃើញថាស្រ្តីម្នាក់លួចលាក់បើកថ្នាក់បង្រៀននៅក្នុងកន្លែងស្នាក់នៅរបស់នាង។ ពួកគេបានវាយក្មេងៗ ហើយបោះនាងទម្លាក់ពីលើជណ្តើរ បណ្តាលអោយនាងបាក់ជើង ហើយបានដាក់គុកនាងផងដែរ។ ពួកគេបានគម្រាមនឹងដុំថ្ម (ការដាក់ទោសដោយគប់នឹងដុំថ្មនៅទីសាធារណះ) ទៅលើគ្រួសាររបស់នាង បើសិននាងបដិសេធមិនគោរពតាមច្បាប់របស់តាលីបង់។

– នារីអាហ្គានីស្ថានឈ្មោះ Babi Aisha ត្រូវបានលើកទៅអោយគ្រួសារខាងប្រុស តាមវិធី badd (សំណងពីគ្រួសារជនល្មើស ដើម្បីបញ្ចប់រឿង ទៅគ្រួសារជនរងគ្រោះ ដោយអោយកូនស្រីធ្វើជាអ្នកបំរើ ឬកូនក្រមុំ)។ នៅពេលដែលនាងរត់គេច ខុសពីកិច្ចព្រៀងនៃbadd គ្រួសារថ្មីរបស់នាងបានរកនាងឃើញ មេបញ្ជាការតាលីបង់បានបញ្ជាអោយគេដាក់ទោសនាងដើម្បីជាឧទាហរណ៍សម្រាប់ស្រ្តីដទៃ កុំអោយយកតម្រាប់តាម។ ត្រចៀករបស់នាង និងច្រមុះរបស់នាងត្រូវបានគេកាត់ ហើយនាងត្រូវបានគេយកទៅបោះបង់ចោលអោយស្លាប់ក្នុងតំបន់ភ្នំ តែជាសំណាងល្អ នាងបាននៅរស់រានមានជីវិត។

– ស្តី្រត្រូវបានបង្ខំអោយលារលែងពីការងាររបស់ខ្លួន ពីពួកតាលីបង់ បើមិនព្រមធ្វើតាមនោះទេ នឹងត្រូវក្រុមនេះបាញ់សម្លាប់។ ដូចជាករណីនារីអាយុ២២ឆ្នាំ ឈ្មោះ Hossai ក្នុងឆ្នាំ ២០១០។

មានករណីដែលបុរសទទួលទោសដែរ ដោយសារតែស្ត្រី។ ក្នុងផ្នត់គំនិត និងវិន័យរបស់ពួកតាលីបង់ គេជឿថាបុរសមានភារកិច្ចគ្រប់គ្រងមនុស្សស្រី ដូច្នេះហើយករណីខុសខ្លះរបស់មនុស្សស្រីគឺជាកំហុសរបស់មនុស្សប្រុស។ នេះជាឧទាហរណ៍មួយចំនួន៖

– ប្រសិនបើអ្នកបើកឡានឈ្នួល (taxi) ទៅទទួលស្ត្រីណាម្នាក់ដោយមិនបិទមុខរបស់នាង ឬដោយគ្មានអ្នកមកជាមួយហៅថាmahram (សមាជិកណាម្នាក់ក្នុងគ្រួសារសាច់ថ្លៃ ដែលត្រូវបានចាត់ទុកជាmahramបាន) អ្នកបើកតាក់ស៊ីនោះនឹងប្រឈមមុខនឹងការជាប់គុក ហើយស្វាមីរបស់នាងនឹងមានទោស។

– បើស្ត្រីណាម្នាក់ត្រូវចាប់បានថា បោកគក់ខោអាវក្នុងស្ទឹង នោះនាងនឹងត្រូវនាំខ្លួនទៅផ្ទះដោយអាជ្ញាធរអ៊ីស្លាម ហើយស្វាមី/mahram របស់នាង នឹងអាចទទួលទោសយ៉ាងធ្ងន់ធ្ងរ។

– បើជាងកាត់សម្លៀកបំពាក់ណាម្នាក់ត្រូវបានរកឃើញថា បានវាស់វែងទំហំរាងកាយរបស់ស្ត្រី ជាងនោះនឹងប្រឈមនឹងការជាប់គុក៕

...

ប្រភព: ពី(Wikipedia)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print