ក្រុមហ៊ុន ហ្គោលអេហ្វអិកស៏ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) បានខិតខំចំពោះដំណោះស្រាយជាសាច់ប្រាក់ជូនអតិថិជន ជាជនរងគ្រោះដូចគ្នានឹងក្រុមហ៊ុន ក្នុងសកម្មភាព(Trade) !

ចែករំលែក៖

ភ្នំពេញ, ក្រុមហ៊ុន ហ្គោលអេហ្វអិកស៏ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) បានបង្ហាញពីឆន្ទះរបស់ខ្លួនខ្ពស់ លើការងារខិតខំចំពោះដំណោះស្រាយជាសាច់ប្រាក់ជូនអតិថិជនជាជនរងគ្រោះដូចគ្នានឹងក្រុមហ៊ុន ក្នុងសកម្មភាព(Trade) ! នេះបើយោងតាម

លិខិតជូនដំណឹងរបស់ក្រុមហ៊ុន ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ និយាយរួម ទាំងអតិថិជននិងក្រុមហ៊ុនជាជនរងគ្រោះដូចគ្នា បានធ្វើកិច្ចការនេះ ដោះស្រាយតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកម្លេះ ។

ចំពោះលិខិតជូនដំណឹងរបស់ក្រុមហ៊ុនលើកចុងក្រោយ ក៏បានបង្ហោះជាផ្លូវការលើផេករបស់ខ្លួនដោយបញ្ជាក់យ៉ាងដូច្នេះថា, ក្រុមហ៊ុន ហ្គោលអេហ្វអិកស៏ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្ន ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា សូមជម្រាបអំពីលទ្ធផលនៃកិច្ចការងារដែលបានអនុវត្តកន្លង មកជូនអតិថិជនក្នុងនាមជាជនរងគ្រោះដូចគ្នាជ្រាបថាៈ
១.គិតចាប់ពីពេលដែលអតិថិជន និងក្រុមហ៊ុនទទួលរងគ្រោះពីសកម្មភាពជួញដូវ(Trade) ដែល បង្កដោយជនបរទេស និងបក្ខពួកជាជនបរទេសដ៏ទៃទៀត ក្រុមហ៊ុនពិតជាបានបំពេញ កាតព្វកិច្ចក្នុងនាមជាជនរងគ្រោះផង និងជាអ្នកបំផុសអោយអតិថិជនរងគ្រោះទាំងអស់គ្នារួម ប្រើប្រាស់សិទ្ធិ និងមធ្យោបាយតាមផ្លូវច្បាប់ដើម្បីទាមទារអ្វីដែលជាបាត់បង់របស់យើងទាំងអស់ គ្នាត្រលប់មកវិញដោយក្រុមហ៊ុនបាន:

១.១ ផ្ដល់សេវាប្រឹក្សាដោយមានក្រុមការងារមេធាវីរបស់ក្រុមហ៊ុនជាអ្នកសំរបសំរួល
១.២ ផ្តល់ការរ៉ាប់រងការចំណាយសំរាប់កិច្ចការមេធាវីទាំងសេវាពិគ្រោះយោបល់ និងសេវា មេធាវីក្នុងកិច្ចការតុលាការ អតិថិជនរងគ្រោះដែលបានចូលរួមបណ្តឹងជាមួយក្រុមហ៊ុន មិនតំរូវអោយប្រើប្រាស់ថវិកាចំណាយបន្ថែមទៀតឡើយ ។

១.៣ ឆ្លើយតបពីសកម្មភាពការងារដូចខាងលើ មានអតិថិជនជាជនរងគ្រោះជាច្រើន ចូលរួមជាមួយក្រុមហ៊ុន ក្រុមហ៊ុនពិតជាបានរៀបចំកិច្ចការបណ្តឹងដាក់នៅអយ្យការ សាលាដំបូងរាជធានីភ្នំពេញតាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។

២. ចំពោះដំណោះស្រាយជាសាច់ប្រាក់ជូនអតិថិជនជាជនរងគ្រោះក្នុងសកម្មភាព(Trade)គិត ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១រហូតមកដល់ពេលនេះអតិថិជនជាច្រើនបានយល់ព្រម ទទួលយករួចហើយនៅទីស្នាក់ការរបស់ក្រុមហ៊ុន ។

៣. អនុវត្តស្របតាមសេចក្តីប្រកាសរាជរដ្ឋាភិបាល ដោយសារស្ថិតក្នុងអំឡុងពេលដែលប្រទេស របស់យើងកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រភេទបំលែងថ្មីឈ្មោះថា ដែលតា (Delta)នេះ ក្រុមហ៊ុនបានសំរេចកាត់បន្ថយការជួបដោះស្រាយជូនអតិថិជនពីចំនួនចន្លោះ ៥០នាក់ទៅ១០០នាក់ក្នុងមួយថ្ងៃមកត្រឹម១៥នាក់ ឬ២៥នាក់តែប៉ុណ្ណោះក្នុងមួយថ្ងៃ ។

៤.ពេលនេះក្រុមហ៊ុននឹងចាប់ផ្ដើមបើកដំណើរចុះធ្វើដំណោះស្រាយតាមសំណូមពរពីអតិថិជននៅតាមបណ្តាខេត្ត និងខេត្តទើបបើកការបិទខ្ទប់ ដើម្បីអោយអតិថិជននៅតាមបណ្តាខេត្តទាំងអស់នោះទទួលបានដំណោះស្រាយជាសាច់ប្រាក់ដូចៗគ្នាស្របតាមគោលបំណងរបស់ ក្រុមហ៊ុន និងលិខិតជូនដំណឹងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១កន្លងមក ។

៥. ក្នុងជំហានដំណោះស្រាយមួយលើកៗដែលបានដាក់ចេញ គឺសុទ្ធតែមានការបញ្ជាក់ឆ្លើយតប ដោយវិជ្ជមាននូវលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងជូនអតិថិជនជានិច្ច នេះបានឆ្លុះបញ្ចាំងអោយ ឃើញពីភាពសកម្មក្នុងដំណោះស្រាយរបស់ក្រុមហ៊ុនដែលនាំអោយមានទំនុកចិត្ត និងមានការ ចូលរួមយ៉ាងច្រើនពីអតិថិជនរងគ្រោះដូចគ្នាបង្កជាកំលាំងចិត្តយ៉ាងមុតមាំអោយក្រុមហ៊ុនត្រូវ តែបន្តនៅជាមួយអតិថិជនជាជនរងគ្រោះទាំងអស់គ្នាក្នុងសកម្មភាពដំណោះស្រាយ និងមិន បញ្ឈប់សកម្មភាពរបស់ខ្លួនជាដាច់ខាត ដរាបណា យើងជាជនរងគ្រោះទាំងអស់ដូចគ្នាពុំទាន់ ទទួលបានយុត្តិធម៌តាមផ្លូវតុលាការនៅឡើយ អំពីការទាមទារប្រាក់ដែលបានបាត់បង់មកវិញ និងចាប់ជនបង្កជាជនបរទេស និងបក្ខពួកជាជនបរទេសដ៍ទៃទៀតមកផ្តន្ទាទោសតាមនីតិវិធី ច្បាប់ជាធរមាន។

ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានដាក់ចេញរហូតមក ក្រុមហ៊ុនពិតជាបានបង្ហាញ ឆន្ទៈចូលរួមយ៉ាងពិតប្រាកដជាមួយអតិថិជនទាំងអស់ដូចគ្នា ហើយក្រុមហ៊ុននឹងនៅតែបន្តសកម្មភាពជាភារកិច្ចរហូតទទួលបានយុត្តិធម៌ពិតប្រាកដតាមនីតិវិធីច្បាប់ ។

ក្រុមហ៊ុនពិតជាមានជំនឿយ៉ាងមុតមាំថា អតិថិជនទាំងអស់នឹងយោគយល់ចំពោះស្ថានភាពរបស់ ក្រុមហ៊ុន និងក្នុងស្ថានភាពអនុវត្តស្របតាមវិធានរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទបំលែងថ្មីឈ្មោះថា ដែលតា (Delta)ក្នុងសហគមន៍ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print