កាលពីថ្ងៃទី២៥ ខែមីនា នៅក្នុងសន្និ សីទនៅទីក្រុងព្យុងយ៉ាងលោក គីម ដុង ជុល ជនជាតិអាមេរិកដើមកំណើតកូរ៉េ ខាងជើងបានសារភាពថា រូបគេបានធ្វើ ជាចារបុរសឱ្យក្រសួងចារកិច្ចកូរ៉េខាង ត្បូងក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល កូរ៉េខាងជើង ។
សារព័ត៌មាន AP បានផ្សាយថា នៅ ក្នុងសន្និសីទកាសែតលោក គីម ដុងជុល បញ្ជាក់ថា លោកត្រូវបានចាប់ខ្លួនតាំង ពីខែតុលា ឆ្នាំ២០១៥ ហើយពេលនេះ លោកមានអារម្មណ៍សោកស្ដាយចំពោះ ទង្វើរបស់ខ្លួនដោយស្នើសុំរដ្ឋាភិបាល កូរ៉េខាងជើងលើកលែងទោស ។
លោក គីម ដុងជុល អាយុ៦២ឆ្នាំ បានអះអាងថា មានសញ្ជាតិអាមេរិក និងធ្លាប់រស់នៅរដ្ឋ Virginia ហើយមាន ភារកិច្ចមកស៊ើបរកព័ត៌មានទាក់ទងនឹង ការសម្ងាត់យោធាកូរ៉េខាងជើង។ នៅ ក្នុងបទសម្ភាសន៍ដែលរៀបចំឡើងដោយ ក្រុងព្យុងយ៉ាងលោក គីម ដុងជុល បាន ស្នើសុំការអធ្យាស្រ័យ និងបន្ធូរបន្ថយ ទោសពីអាជ្ញាធរកូរ៉េខាងជើង។ លោក គីម ដុងជុល ថែមទាំងបាននិយាយបញ្ចើច បញ្ចើពីភាពជឿនលឿនខ្លាំងនៃបច្ចេកវិទ្យា និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនារយៈពេលចុងក្រោយនេះទៀតផង ។
បើតាមសេចក្ដីប្រកាសរបស់ជនជាតិ កូរ៉េខាងជើងម្នាក់ដែលឆ្លងចូលមកកូរ៉េ ខាងត្បូងបានឱ្យដឹងថា លោក គីម ដុងជុល គឺជាគ្រូគង្វាលសាសនាកាតូ លិកម្នាក់ដែលធ្វើការនៅប្រទេសចិន និងនៅសហរដ្ឋអាមេរិក ។
អ្នកទទួលខុសត្រូវផ្នែកការទូតទាំង ឡាយប្រចាំក្រុងព្យុងយ៉ាងទើបបានទទួលដំណឹងអំពីការសារភាពរបស់លោក គីម ដុងជុល នៅព្រឹកថ្ងៃសុក្រ ទី២ ខែមីនា ហើយរាល់ពាក្យពេចន៍ឃ្លាឃ្លោងដែល លោក គីម ដុងជុល បានលើកឡើងមាន សណ្ឋាន និងអត្ថន័យស្រដៀងគ្នានឹងពិរុទ្ធ ជន Otto Warmbier អាមេរិកម្នាក់ទៀត ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារកូរ៉េ ខាងជើងដែរ។ បើតាមប្រភពភ្នាក់ងារ ព័ត៌មានReuters បានបញ្ជាក់ថា កាល ពីសបា្ដហ៍មុនកូរ៉េខាងជើងទើបបានកាត់ទោស លោក Otto Warmbier ជនជាតិ អាមេរិកដាក់ពន្ធនាគារនិងបង្ខំឱ្យធ្វើការជាទម្ងន់រយៈពេល១៥ឆ្នាំពីបទបានលួច វត្ថុដែលជាស្លាកឃោសនានយោបាយ កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងក៏មានអ្នក ទោសជាតិកាណាដាដើមកំណើតកូរ៉េ ម្នាក់ទៀតនៅក្នុងដៃដោយបានកាត់ទោស ដាក់ពន្ធនាគារអស់មួយជីវិតពីបទធ្វើ វិទ្ធង្សនា ៕ ម៉ែវ សាធី