តាមសារព័ត៌មាន CNN បានផ្សាយ ថា នៅរសៀលថ្ងៃទី២៥ ខែមីនា ជនវាយ ប្រហារគ្រាប់បែកអត្ដឃាតបានបើកការ វាយប្រហារនៅក្នុងពហុកីឡដ្ឋាន Al Shu- hadaa ស្ថិតក្នុងស្រុក Iskandriyah ខេត្ដ Babil ប្រទេសអ៊ីរ៉ាក់បណ្ដាលឱ្យមាន អ្នកស្លាប់រហូតដល់៣០នាក់ និងរបួស ៩០នាក់ ។
ជនវាយប្រហារភេរវកម្មបានបំផ្ទុះ គ្រាប់បែកលាក់នៅក្នុងអាវដែលមាន ហ្វូងមនុស្សកំពុងតែដក់អារម្ភទស្សនា ការប្រកួតបាល់ទាត់ស្ថិតនៅស្រុក Isk- andriyah។ ករណីវាយប្រហារកើតឡើង ក្នុងពេលដែលកំពុងតែផ្ដល់ពាន់រង្វាន់ ដល់ក្រុមទទួលជ័យជម្នៈក្នុងពហុកីឡដ្ឋាន។ ក្រុមអ៊ិដស្លាមISបានប្រកាសទទួលស្គាល់ ថា ជាទង្វើរបស់ក្រុមខ្លួន ។
ចំណែកនៅក្នុងប្រទេសយេម៉ែនវិញ ក៏មានការវាយប្រហារគ្រាប់បែកអត្ដ ឃាតនៅទីក្រុងGaEdn សម្លាប់មនុស្ស ជាង២០នាក់ និងរាប់សិបនាក់ទៀតរង របួសដែរ។ ក្រៅពីនេះក៏មានការវាយ ប្រហារពីរលើកដោយរថយន្ដបង្កៃគ្រាប់ បែកស្ថិតនៅក្នុងស្រុក Shaab ជាយក្រុង អាដែនជិតទីតាំងឈរជើងរបស់ទាហាន អារ៉ាប់ ។
ក្នុងពេលជាមួយគ្នានោះរថយន្ដជួយសង្គ្រោះផ្សេងទៀតក៏ត្រូវបានបំផ្ទុះនៅជិត ទីតាំងត្រួតពិនិត្យសន្ដិសុខនៅតំបន់ Mansoura កណ្ដាលទីក្រុងGaEdn។ ក្រុមអ៊ិាស្លាមបង្កើតរដ្ឋបានទទួលស្គាល់ថា ជាការវាយប្រហាររបស់ខ្លួនផងដែរ។ គោលដៅនៃការវាយប្រហារនោះសំដៅទៅលើទាហានសម្ពន្ធមិត្ដដែលដឹកនាំ ដោយអារ៉ាប៊ីសាអ៊ូឌីត 9
ម៉ែវ សាធី